adverise with khmeread Untitled 1

រូបសាក់​មួយ​នេះ​ធ្វើឱ្យ​នារី​ម្នាក់នេះ​បាត់បង់​ការងារ​នៅ​កន្លែង​ខ្លាញ់​

    ​នាង Chontelle McGoldrick កាល​នៅ​អាយុ ១៨ ឆ្នាំ​បាន​សាក់​សញ្ញា​យុថ្កា​មួយ​នៅ​កជើង​ស្ដាំ​របស់​នាង​។​

​    ​រូបសាក់​របស់​នាង​មិន​ដែលមាន​បញ្ហា​ទេ មកទល់​ពេល​បច្ចុប្បន្ននេះ​។ ឥឡូវ​នាង​មាន​អាយុ ២១ ឆ្នាំ និង​បានដាក់​ពាក្យ​ធ្វើការ​ងារ​ជា​អ្នកបម្រើ​ការ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន Qantas និង Emirates ថ្មីៗ​នេះ​ក្នុងឆ្នាំនេះ ប៉ុន្ដែ​ក្រុមហ៊ុន​ទាំងពីរ​នេះ​បាន​បដិសេធ​ដោយសារ​រូបសាក់​នៅលើ កជើង​របស់​នាង​។​

​    ​នាង​បាន​ប្រាប់​ទៅ​វេ​ប​សាយ news.com.au ថា "​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងពីរ​បាន​និយាយថា ពួកគេ​ចង់ឱ្យ​តំណែង​មួ​យមក​ខ្ញុំ ប៉ុន្ដែ​ពួកគេ​មិនអាច​ធ្វើបាន​ដោយសារតែ​រូបសាក់​របស់ខ្ញុំ​"​។​

​    ​នាង​បន្តថា "​ពួកគេ​និយាយថា​វប្បធម៌​និង​សាសនា​ខ្លះ​យល់ឃើញថា​រូបសាក់​ប្រភេទ​នេះ​ជាការ​ប្រមាថ ដូច្នេះ​ខ្ញុំ​ត្រូវគេ​ប្រាប់​ឱ្យ​ត្រឡប់​ម្ដងទៀត នៅពេលណា​ដែល​រូបសាក់​នោះ​រលុប​អស់ និង​មិនមាន​ស្នាម​ជាប់​ពីលើ​នោះទេ​។ ខ្ញុំ​បានធ្វើការ​ក្នុង​ការិយាល័យ​របស់​ន​រវិ​ទូ​ម្នាក់ និង​ហាង​លក់​ម្ហូបអាហារ​សុខភាព​មួយ ប៉ុន្តែ​កន្លែង​ទាំងពីរ​មិន​ប្រកាន់​ចំពោះ​រូបសាក់​មួយ​នេះ​ទេ​"​។​

​    ​"​ប៉ុន្ដែ​ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយថា ការ​លុប​វា​ចោល​នឹង​ធ្វើឱ្យ​ងាយស្រួល​សម្រាប់​ខ្ញុំ​ដើម្បី​ទទួល​ការងារ​ក្នុង​ថ្ងៃ​អនាគត ពី​ពោះ​ខ្ញុំ​បាន​នៅក្នុង​បញ្ជី​របស់​ពួកគេ​ទៅហើយ​"​។​

​    ​នាង​បន្ដទៀតថា "​ខ្ញុំ​ចង់​លុប​សាក់​នោះ​ចោល ដូច្នេះ​វា​នឹង​មិនមាន​បញ្ហា​បែបនេះ​ក្នុងពេល​អនាគត​ឡើយ​"៕

adverise with khmeread
ប្រភព៖ news

មតិយោបល់