adverise with khmeread Pochettino web

ទីបំផុតគ្រូបង្វឹក Spurs សារភាពថា លោកខកចិត្ត

          ចាប់តាំងពីបញ្ចប់ការប្រកួតរដូវកាលមុនដោយឈរនៅលេខររៀងទី៣ លោក Mauricio Pochetttino ទីបំផុតបានសារភាព​ជា​លើក​ដំបូង​ថា លោក​ខក​ចិត្ត​នៅពេល​ក្លឹប Tottenham មិនអាចធ្វើ​បាន​ ។

          ក្លឹប​ Spurs បាន​តាម​ពីក្រោយ​ក្លឹប Leicester ទាំង​ប្រផិត​ប្រផើយ​កាល​ពី​រដូវ​កាល​មុន ហើយ​ទីបំផុត​បញ្ចប់​រដូវ​កាល​បាន​ត្រឹម​លេខ៣ ដោយ Arsenal ​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​២​របស់ខ្លួន។ លោក Pochettino បាន​និយាយថា ខ្ញុំ​មាន​អារម្មណ៍​ខកចិត្ត​មែនទែននៅ​ចុងរដូវ​កាល ខ្ញុំ​គិត​ថា ពេលនេះយើង​ត្រូវ​បើកទូលាយ​ដើម្បីភាពរីកចម្រើន និង​សំខាន់​គឺដើម្បីរៀនសូត្រ​ពីរដូវ​កាល​មុន។ យើង​ត្រូវ​តែ​ប្រជែង​ឲ្យ​ល្អជាងមុន​។

គ្រូបង្វឹក​រូបនេះ ​ត្រូវ​បានគេភ្ជាប់ទៅនឹងកិច្ច​សន្យា​ការងារជា​គ្រូបង្វឹក​ជម្រើស​ជាតិ​អាហ្សង់ទីន​។​ ប៉ុន្តែលោក Pochettino បានបញ្ជាក់ថា លោកមិន​ចាប់​អារម្មណ៍​នឹងតំណែង​គ្រូបង្វឹក​ជម្រើស​ជាតិទេ ពីព្រោះ​ខ្ញុំ​គឺជា​គ្រូបង្វឹក​សញ្ជាតិ​អាហ្សង់ទីន​ដែល​ដឹកនាំ​ក្លឹបកំពូល​នៅ​អង់គ្លេស”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់