adverise with khmeread Rafael van der vaart 1

Rafael van derVaart ចង់ត្រឡប់មកកាន់ក្របខណ្ឌបាល់ទាត់អង់គ្លេសវិញ

          អតីតខ្សែ​បម្រើ​របស់​ក្លឹប Tottenham ​កីឡាករ Rafael van derVaart អាច​នឹងត្រឡប់​មក​កាន់​ក្លឹប​ Reading នៅក្របខណ្ឌ​ឆេម​ពាន​ស៊ីប​។ ខ្សែ​បម្រើ​សញ្ជាតិ ហូឡង់រូបនេះ​បាន​ចំណាយ​ពេល​ពីរ​ឆ្នាំ​នៅ​ Spurs និង​បាន​លេងនៅ​ក្របខណ្ឌ​ CL ។

          បច្ចុប្បន្ន​ Rafael លេងនៅក្លឹប Real Betis ប៉ុន្តែកំពុង​ស្វែង​រក​ក្លឹប​ថ្មីបន្ទាប់​ពីគេប្រាប់ថា មិនអាចបន្តអនាគតជាមួយក្លឹបអេស្ប៉ាញមួយនេះទៀត។ Rafael​នៅ​សល់​កិច្ច​សន្យា​មួយឆ្នាំ​នៅក្លឹប Betis និងបាន​ហ្វឹក​ហាត់​តែម្នាក់ឯង​នៅទីក្រុង Amsterdam ហើយ​បាន​និយាយថា “គ្រប់គ្នា​ដឹង​ថា ពួក​គេ​លែងត្រូវ​ការ​ខ្ញុំ។    

          គ្រូបង្វឹក​របស់​ក្លឹប Reading លោក Jaap Stam បានបើក​ការ​ចរចា​ជាមួយ​ កីឡាករវ័យ​៣៣​ឆ្នាំរូបនេះ​ ហើយ​មាន​ទំនុកចិត្ត​ក្នុងការនាំយកអតីត​មិត្តរួម​ក្រុម​របស់ខ្លួន​មក​កាន់​ពហុកីឡាដ្ឋាន Madejski Stadium៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់