adverise with khmeread Arsenewengersamallardyce

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសថ្មីចង់បង្កើតទំនាក់ទំនងជាមួយលោក Wenger

          លោក Sam Allardyce បាននិយាយ​ថា លោក Arsene Wenger គឺស្ថិតក្នុង​ចំណោមគ្រូបង្វឹកដែលលោកចង់បង្កើតទំនាក់ទំនងជាមួយដើម្បី​ពង្រឹងសមត្ថ​ភាព​កីឡាករ​របស់អង់គ្លេស។ លោក Sam មិន សូវ​ស្និទ្ធស្នាល​ជាមួយ​គ្រូបង្វឹក​ Arsenal ​រូប​នេះទេ ប៉ុន្មានឆ្នាំកន្លងទៅនេះ ប៉ុន្តែ​លោក​បាន​និយាយថា “​យើង​ត្រូវ​តែ​ព្យាយាម​ជួយ​គ្នាទៅវិញទៅមក ប្រសិនបើ អាច​”។

          លោក Sam បាននិយាយថា “ការទាមទាឲ្យខ្ញុំប្តូរពីគ្រូបង្វឹក​នៅក្របខណ្ឌ​PL ធ្វើជា​គ្រូបង្វឹក​អង់គ្លេស​ទំនងជាធ្វើ​ឲ្យ​មា​ន​ជម្លោះ ហើយ​សម្ពាធ​កាន់តែ​ខ្លាំង​ជាងមុន”។​ អនាគតគ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេសរូបនេះអះអាងថា “​ខ្ញុំ​គិត​ថា យើង​ជួបនូវ​រឿងបណ្តេញ​ចេញ​ច្រើន​ជាងពេលមុន គ្រូបង្វឹក​៥៦​នាក់​បានចាក​ចេញពីក្លឹបនៅ​ក្នុង​ចំណោម​គ្រូបង្វឹក​៩២​នាក់។ គ្រូបង្វឹក​១០០​នាក់​បានចាកចេញ​ពី​ការងារ​ក្នុង​មួយ​រដូវ​កាល” ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់