adverise with khmeread Untitled 1

ពីរ​នាក់​ជនបរទេស​ដែល​រួមរក្ស​មិន​ក្រែង​ចិត្ត​ម្ចាស់​ស្រុក​ឥឡូវ​ចេញមុខ​សុំទោស​ជា​សាធារណៈហើយ​

    ​យោងតាម​វេ​ប​សាយ DailyMail ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បានឱ្យដឹងថា​បុរស​ជនជាតិ​អ៊ី​ស្លង់​ម្នាក់​និង​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​បាន​ចេញមក​និយាយ​សុំទោស​ជា​សាធារណៈហើយ និង​ត្រូវ​បង់ប្រាក់​ពិន័យ​ចំនួន​៦០​ដុល្លារ​ក្នុង​ម្នាក់​បន្ទាប់ពី​ស្ត្រី​នេះ​បាន​រួមរក្ស​ដោយ​បៀម​ប្រដាប់​ភេទបុរស​អ៊ី​ស្លង់​នេះ​នៅតាម​ផ្លូវ​ដ៏​មមាញឹក​មួយ​នៅ​ប្រទេស​ថៃ​កាលពីពេល​ថ្មីៗ​នេះ​។​

​    ​អ្នក​ទាំងពីរ​ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុងពេល​កំពុង​រួម​ភេទ​នៅក្បែរ​ផ្លូវ​មួយ​នៅ​កោះ Phi Phi ប្រទេស​ថៃ​។​ អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់​បាន​និយាយថា ស្ត្រី​អាមេរិក​នេះ​មាន​អាយុ​២១​ឆ្នាំ ជា​និស្សិត ហើយ​បុរស​ជនជាតិ​អ៊ី​ស្លង់​នេះ​អាយុ​២៤​ឆ្នាំ ជា​អ្នកទេសចរ​។​

​    ​អ្នក​ទាំង​២​នាក់​នេះ​បាន​និយាយថា​គ្រានោះ​ពួកគេ​ផឹកស្រា​ស្រវឹង​នៅពេលដែល​បាន​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ​នេះ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់