adverise with khmeread 1

Mourinho ធ្វើបាប​គ្នា​ណាស់ ទើបតែ​មកពី​ចិន ដេក​បាន​ពីរ​ម៉ោង ដាស់​ឱ្យ​ហ្វឹកហាត់​តាំងពី​ព្រលឹម

    ​Jose Mourinho បាន​ដឹកនាំ​ការហ្វឹកហាត់​បង្គ្រប់​តាម​គោលការណ៍​របស់ខ្លួន​ស​ម្រា​ប់​ពេលវេលា​ដែល​បាន​ខាតបង់ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ប្រកួត​មិត្តភាព​ដ៏​សែន​អស់កម្លាំង​របស់​ក្រុម​បិសាច​ក្រហម Manchester United ក្នុងប្រទេស​ចិន​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​រូបនេះ បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ដើម្បី​ធ្វើការ​ជាមួយ​កូនក្រុម​របស់ខ្លួន ដោយបាន​បញ្ជា​ឱ្យ​ពួកគេ​ធ្វើការ​ហ្វឹកហាត់​នៅ​ម៉ោង ៦:៣០​ព្រឹក កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។ នេះ​បើ​យោងតាម​តាម​សម្តី​របស់លោក Rob Pollard ដែល​បានបញ្ជាក់​នៅលើ​ទូរទស្សន៍ Manchester Evening News ។​

​     ដូច្នេះ Mourinho និង​កូនក្រុម​របស់គាត់​ត្រូវ​ស្ថិតនៅលើ​ទីលាន​ហ្វឹកហាត់​ឱ្យបាន​ពីរ​ម៉ោង បន្ទាប់ពី​ដេក​បាន​ពីរ​ម៉ោង ក្រោយ​ធ្វើដំណើរ​ពី​ប៉េកាំង ១១ ម៉ោង​ទម្រាំ​មកដល់​អាកាសយានដ្ឋាន Manchester Airport​។​

​    ​គោលការណ៍​ហ្វឹកហាត់​របស់​ពួកគេ​ដើមឡើយ​ត្រូវ​តម្រូវឱ្យ​ហ្វឹកហាត់​នៅ​ថ្ងៃ​អង្គារ ហើយ​ថ្ងៃ​ពុធ​នេះ​ពួកគេ​នឹងត្រូវ​ធ្វើដំណើរ​ទស្សនកិច្ច​បន្ត​របស់ខ្លួន ប៉ុន្តែ​ការលុបចោល​នៃ​ការប្រកួត​មិត្តភាព​ជាមួយ​មេឃ​ខៀវ Manchester City អំឡុងពេល​ជួប​បញ្ហា​អាកាសធាតុ​និង ទីលាន​ពិបាក​លេង​នៅឯ​ពហុ​កីឡដ្ឋាន Bird's Nest Stadium បានធ្វើឱ្យ Mourinho ផ្លាស់ប្តូរ​ផែនការ​របស់គាត់​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់