13662528 1020380414743540 1037888918 o

ផ្ទុះអាវុធ១៩គ្រាប់! ឃាត់បានជនសង្ស័យកាច់កម៉ូតូពីរនាក់

    ព្រៃវែង ៖ ជនសង្ស័យបាន​កាច់ ក ម៉ូតូ​ម៉ាក HONDAC ១២៥ ​ពណ៌​ខ្មៅ​ សេរី​២០០៧​ ពាក់​ស្លាកលេខ​ព្រៃវែង ​1A6789 នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ វេលា​ម៉ោង​១២​នាទី ​នៅ​ចំណុច​ភូមិឧ​កញ្ញា​ឯម​ ឃុំអង្គរ​រាជ្យ​ ស្រុក​​ព្រះស្ដេច ខេត្តព្រៃវែង។​

    ជា​របស់​ឈ្មោះ សូត​រ៉ុង ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ នៅ​ភូមិឧ​កញ្ញា​ឯម​ ឃុំអង្គរ​រាជ្យ ​ស្រុក​​ព្រះស្ដេច ដែល​ទុកចោលទៅ​បាញ់ថ្នាំស្រូវ​។​
រួច​ប្តឹង​សមត្ថកិច្ច​តាម​ទូ​រ​ស័ព្ទ​ ហើយសមត្ថកិច្ចក៏បាន​តាមស្ទាក់ជួបជនសង្ស័យ ក៏បាន​ផ្តួលម៉ូតូ​រត់។ រួចក៏ផ្ទុះអាវុធ​ចំនួន​១៩​គ្រាប់ បាន​បង្អាក​សកម្ម​​ភាព​សង្ស័យ សមត្ថកិច្ចបានចាប់​ក្រុមចោរ​២នាក់​នៅ ចំណុច​ភូមិ​ទឹក​សិន​ ឃុំ​បឹង​ដោល​តែម្ដង។​

    ជនសង្ស័យទី១-​ឈ្មោះ ឡេង ភាប់​ ភេទ​ប្រុស​ អាយុ២១ឆ្នាំ នៅ​ភូមិ​​មានជ័យ​ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង និងទី២-ឈ្មោះ ច្រឹប ភាព ​ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ នៅ​ភូមិ​​ពន្លៃ​ឃុំ​ពន្លៃ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

    ​បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​ និង​​វត្ថុតាង​រក្ស​ទុក​នៅ​អធិការដ្ឋាន​​នគរបាល​ស្រុក​ព្រះស្ដេច និង​កសាង​នីតិវិធី​៕

មតិយោបល់