adverise with khmeread 1

Chelsea ត្រៀម​កញ្ចប់​លុយ​ធំ​ជាង Arsenal ដើម្បី​ដណ្តើមយក Riyad Mahrez ពី Leicester

    ​ក្លឹប​តោ​ខៀវ Chelsea បាន​មានប្រៀប​លើសលុប​លើ​កាំភ្លើង​ធំ Arsenal នៅក្នុង​ការដណ្តើមយក Riyad Mahrez ពី​ម្ចាស់​ជើងឯក​លី​ក​កំពូល​អង់គ្លេស​កញ្ជ្រោង Leicester City នៅក្នុង​ទីផ្សារ​រដូវ​ក្តី​អឺរ៉ុប​បច្ចុប្បន្ននេះ​។ នេះ​បើ​យោងតាម​ការ​ភ្នាល់​របស់​វេ​ប​សាយ​ភ្នាល់​បាល់ BetStars​។​

​    ​Arsenal បាន​ភ្ជាប់​ផ្សាភ្ជាប់​យ៉ាងខ្លាំង​ជាមួយ​ការដេញថ្លៃ​ទិញយក​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល​លី​ក​កំពូល​អង់គ្លេស​រដូវ​កាល​មុន PFA នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មកនេះ ប៉ុន្តែ​ក្រុមហ៊ុន​ភ្នាល់​បានដាក់​ហាងឆេង​ទៅឱ្យ​តោ​ខៀវ​ដែលមាន​ភាគរយ​ភ្នាល់ ៧/៤ ក្នុង​ចុះ​កិច្ចព្រមព្រៀង​ទិញយក Mahrez នាំមុខ​កាំភ្លើង​ធំ ដែលមាន​ភាគរយ​ភ្នាល់ ១៥/៨ ខណៈដែល​ភាគរយ​ស្នាក់នៅ​បន្ត​ជាមួយ​ក​ញ្ច្រោ​ង​មាន​ហាងឆេង​ខ្ពស់​គួរសម​គឺ ១១/៨​។​

​     លោក Ian Marmion នាយ​កវេ​ប​សាយ​ភ្នាល់​បាល់ BetStars បាន​បញ្ជាក់ថា "​ដោយ​ត្រូវបាន​បដិសេធ​ដោយ Jamie Vardy ក្លឹប Arsenal បាន​ក្លាយជា​បេក្ខភាព​នាំមុខគេ​ក្នុងការ​ចុះហត្ថលេខា​ទិញយក​មិត្ត​រួម​ក្រុម Leicester គឺ Riyad Mahrez នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មកនេះ ប៉ុន្តែ​ក្នុង​រយៈពេល​តែ ២៤​ម៉ោង ទីផ្សារ​ហាងឆេង​បាន​លើកឡើងថា​ពួកគេ​អាច​នឹងត្រូវ​បាន​វ៉ា​ដាច់​ដោយ​គូប្រជែង​ដ៏​ជូរចត់​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងលិច​របស់​ពួកគេ​។ Chelsea បច្ចុប្បន្នកំពុង​នាំមុខ​ទៅលើ​ការ​ប្រមាញ់ Mahrez នៅ​ហាងឆេង ៧/៤ នាំមុខ​កាំភ្លើង​ធំ​ដែលមាន​ហាងឆេង ១៥/៨"​។​

​    ​Arsenal បានបញ្ចប់​ចំណាត់ថ្នាក់​ទី​ពីរ​ក្នុង​តារាង​ក្របខ័ណ្ឌ Premier League កាលពី​រដូវ​កាល​មុន ខណៈដែល Chelsea បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​១០ បន្ទាប់ពី​ពួកគេ​ធ្លាក់​ទម្រង់​លេង​យ៉ាងគំហុក​កាលពី​រដូវ​កាល​មុន​។​
​    ​
​    ​ក្រុម​នៅ​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​បច្ចុប្បន្នកំពុង​ត្រៀមលក្ខណៈ​សម្រាប់​ជីវិត​ថ្មី​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ Antonio Conte នៅឯ​ទឹកដី Stamford Bridge៕

adverise with khmeread
ប្រភព៖ Thesportreview

មតិយោបល់