adverise with khmeread 13664711 1020381791410069 839671108 n

ពីរនាក់ប្ដីប្រពន្ធបួសធ្ងន់ ក្នុងគ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ​ជាតិ​លេខ​៤

    ព្រះសីហនុ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើងលើ​ដងផ្លូវ​ជាតិ​លេខ​៤ ស្រុក​ព្រៃនប់ ​វេលា​ម៉ោង១៧ ​និង​១០​នាទី​ថ្ងៃទី​២៦ ​ខែកក្កដា ​ឆ្នាំ២០១៦ ត្រង់ចំណុច​លើ​ស្ពាន​ទឹកសាប​ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង​ ឃុំ​រាម ​ស្រុក​ព្រៃនប់ ខេត្ត-ក្រុងព្រះសីហនុ។

    ហេតុការណ៍នេះបង្កឡើងរវាង​រថយន្ត​មួយគ្រឿង​ម៉ាក ​TOYOTA ពណ៌ស ពាក់​ស្លាក​លេខ​រដ្ឋ​ 22 2-0150 ទិសដៅ​ពី ​ភ្នំពេញទៅខេត្តព្រះសីហនុ អ្នកបើកបរ​គេច​បាត់។ 

    លុះមកដល់​ចំណុចកើតហេតុ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ១២៥ ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1AV 8588 បើកបរ​ដោយឈ្មោះ ហ៊ីង ប៊ុនធឿន ភេទ​ប្រុស អាយុ៣៥ឆ្នាំ មាន​ទីលំនៅ​ចំនុចកើតហេតុខាងលើ បណ្តាល​ឱ្យ​ឈ្មោះ ហ៊ីង ប៊ុនធឿន របួសធ្ងន់​ និងឈ្មោះ​ ដួង ខាភេទ​ស្រី​ អាយុ៣៣​ឆ្នាំ ត្រូវជា​ប្រពន្ធរបួសធ្ងន់ បញ្ជូនទៅ​ព្យាបាល​នៅ​ពេទ្យ​ខេត្ត​ព្រះសីហនុ​។ 

    វត្ថុតាង​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​៕

adverise with khmeread

មតិយោបល់