adverise with khmeread Tom and taylor

មិត្តប្រុសថ្មីរបស់ Taylor Swift ជាប់ជាតួប្រុសដែលមានកំប៉េះគូទស្អាតដាច់គេ

          តារាភាព​យន្ត​អង់គ្លេស Tom Hiddleston ដែលទើបតែក្លាយជាមិត្ត​ប្រុស​ថ្មី​របស់​តារាចម្រៀង Taylor Swift បានជា​ប់​ជាតារា​ប្រុស​ដែលមាន​កំប៉េះគូទល្អ​ដាច់គេ​ប្រចាំឆ្នាំ​២០១៦ បន្ទាប់ពី​បាន​សម្តែង​ឈុត​ក្តៅសាច់ក្នុងរឿង Night Manager ។

          តារា​ភាព​យន្ត​វ័យ​៣៥​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​ជ័យ​លាភី​សម្រាប់តួប្រុស​ដែល​មាន​កំប៉េះគូទស្អាតដាច់គេ​នៅ​ឆ្នាំ​២០១៦ បន្ទាប់ពី​តារា​ភាព​យន្ត​រូបនេះ​បង្អួត​កំប៉េះគូទកណ្តាល​វា​លនៅពេល​សម្តែង​ឈុត​លើ​គ្រែ​ក្នុងភាពយន្ត​ភាគ​ The Night Manager របស់ទូរទស្សន៍ BBC ។

          Tom បាន​យក​ឈ្នះ​តារាល្បីផ្សេងទៀតដូចជា Idris Elba កីឡាករ​វាយ​តេន្នីស​ Andy Murray និង​តារាភាព​យន្ត ជែមី ឌ័រនែន (Jamie Dornan) តួអង្គ​ក្នុងរឿង​ Fifty Shades of Grey។

          តារា​ស្រី Jennifer Metcalfe តួអង្គក្នុងរឿង Hollyoaks បានជាប់ជា​តារា​ស្រី​ដែល​មាន​កំប៉េះគូទ​ល្អផងដែរ។ ជ័យលាភីនេះត្រូវ​បាន​ជ្រើស​រើស​ដោយ​អ្នក​បោះឆ្នោត​ជាង ​១០.០០០​នាក់​នៅ​ក្នុងចំណោម​សាធារណជនតាមគេហទំព័រផ្លូវ​ការ​គិតចាប់ពីខែ​កក្កដាឆ្នាំ​២០១៥​ដល់​ខែមិថុនា​ឆ្នាំ​២០១៦។

          តារា​ស្រី Jennifer Metcalfe និយាយថា នាងមាន​ការភ្ញាក់ផ្អើល​ចំពោះ​ជ័យជម្នះនេះ៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់