adverise with khmeread Rape own kid

ត្រីឆ្តោរស៊ីកូនឯងត្រូវប៉ូលិសវ៉ៃខ្នោះ

    ពោធិសាត់ ៖ បុរស​ចិត្ត​តិ​រិ​ច្ឆា​ន​បាន​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​អាយុ​១០​ឆ្នាំ​ត្រូវបាន​ប៉ូលិស​ស្រុក​បាកាន​វ៉ៃខ្នោះ​កាលពី​ព្រឹក​ថ្ងៃទី​១​មករា​ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច រស់នៅ​ភូមិ​សំរោង​ពក ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិសាត់ បន្ទាប់ពី​ប៉ូលិស​បានទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​រួចមក ។​
     ប៉ូលិស​និយាយថា បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ឈ្មោះ​ស៊ន សឿន​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​សំរោង​ពក ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន​ ខេត្តពោធិសាត់​រូ​ចមក នៅវេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១​មករា​ឆ្នាំ​២០១៦​នេះ ប៉ូលិស​បាន​ឃាត់ខ្លួន​ឈ្មោះ​រស់ រេ​ន ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំ​បាន​រំលោភ​កូនស្រី​ខ្លួនឯង​ឈ្មោះ​ស​. ស​.​ស​.​អាយុ​១០​ឆ្នាំ​បានសម្រេច​រួចមក​។​
     បច្ចុប្បន្ន​ជនសង្ស័យ​ប៉ូលិស​បាន​ឃាត់ខ្លួន​បំពេញបែបបទ​បញ្ជូនទៅ​តុលាការ​៕​

adverise with khmeread

មតិយោបល់