Matuidi itw tvfoot

ក្លឹប PSG : Blaise Matuidi អាចចាកចេញនៅរដូវក្តៅនេះ

          គ្រូបង្វឹក​ថ្មី​របស់​ក្លឹប​​យក្សបារាំង Paris Saint-Germain លោក Unai Emery បានជូនដំណឹងដល់កីឡាករ Blaise Matuidi ​ថា អាចចាក​ចេញ​នៅ​រដូវ​កាល​នេះ​។ លោក Unai Emery បន្តថា ​“​យើងមាន​ខ្សែបម្រើ​ការពារ​កណ្តាល​ជំនាញ​ជើង​ឆ្វេង​ច្រើន​។ ប្រសិនបើគាត់មាន​ឱកាស​ចាក​ចេញ និង​បើ​គាត់គិតថា មាន​ខ្សែ​បម្រើ​ច្រើន​ពេក​...ប៉ុន្តែ​ខ្ញុំមិន​ចង់​ឲ្យ​គាត់ចាកចេញទេ”។

          Matuidi​ នៅ​សល់​កិច្ច​សន្យា​រយៈ​ពេល​ពីរ​ឆ្នាំ​នៅ​ពហុកីឡាដ្ឋាន Parc des Princes ប៉ុន្តែ​កីឡាករ​រូបនេះបាន​ប្រាប់​ភ្នាក់ងារ​របស់ខ្លួនថា ខ្លួន​ចង់​ទទួល​បាន​បទ​ពិសោធ​នៅ​ក្រៅ​ប្រទេសបារាំង។

          Blaise Matuidi ​កំពុងទទួលបានការចាប់អារម្មណ៍​ពី​ក្លឹប Man Utd, ក្លឹប​Chelsea និងក្លឹប Juventus​ ដែល​សុទ្ធ​តែតាម​ឃ្លាំមើល​ស្ថានភាព​របស់​កីឡាករ​រូបនេះ៕

មតិយោបល់