adverise with khmeread Lacazette

Lyon បដិសេធសំណើ៣៥លានអឺរ៉ូរបស់ Arsenal

          សំណើផ្ទេរខ្សែប្រយុទ្ធ Alexandre Lacazette ​ដែល​មាន​ទឹកប្រាក់​២៩,៣​លាន​ផោនរបស់​ក្លឹប​ Arsenal ត្រូវបានក្លឹប Lyon បដិសេធ។

          ​កីឡាករ Alexandre Lacazette ​វ័យ​២៥​ឆ្នាំ​បានក្លាយជាគោលដៅរបស់ Arsenal បន្ទាប់ពី​ក្លឹបមួយនេះខកខាន​មិនអាច​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ Jamie Vardy ពី​ក្លឹប Leicester ។

          ក្លឹប Lyon បាន​អះអាងថា ពួកគេ​បាន​បដិសេធ​សំ​ណើ៣៥​លាន​អឺរ៉ូ​ របស់​​ Arsenal តាម​គណនីទ្វីតធើ។ ក្លឹប Lyon បានលើកឡើងថា Alexandre គឺជាកី​ឡាករ​​និងជា​មេដឹក​នាំដ៏​សំខាន់​ម្នាក់​ដែលមិនអាចខ្វះបាននៅក្នុង​ក្រុម​។

          Alexandre Lacazette ក៏ទទួល​បាន​កា​រ​ចាប់អារម្មណ​ពី​ក្លឹប West Ham  Tottenham និង Atletico Madrid ផងដែរ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់