adverise with khmeread 0000a8da00000cb2 3708852 the team recently deployed the machine at a 10 day music and the a 100 1469540901697

ចង់​ផឹក Beer មិនចាំបាច់​ទិញ​អស់​លុយ​ទេ​! ឥឡូវ​គេ​អាច​ផលិត​ម៉ាស៊ីន​បំ​លែង​ទឹកនោម​ទៅជា​ស្រា​បៀរ​

    ​បន្ទាប់ពី​ផឹកស្រា​បៀរ​ប៉ុន្មាន​កំប៉ុង​ហើយ អ្នក​ប្រហែលជា​ត្រូវ​ការចូល​បន្ទប់ទឹក​ដើម្បី​បញ្ចេញ​វា​។​

​    ​ប៉ុន្ដែ​ឆាប់ៗ​នេះ​នឹងមាន​ម៉ាស៊ីន​មួយ​ដ៏​ពិសេស អាច​បំ​លែង​ទឹកនោម​ទៅជា​សា​បៀរ​បាន​។​

​    ​អ្នកវិទ្យាសាស្ត្រ​បាន​បង្កើត​ឧបករណ៍​មួយ ដែល​ប្រើ​នូវ​ថាមពលព្រះអាទិត្យ​ដើម្បី​ប្ដូរ​ពី​ទឹកនោម​ទៅជា​ទឹក​ផឹក​ធម្មតា ដែល​បន្ទាប់មក​អាច​ផលិត​ជា​ស្រា​បៀរ​ផឹក​បាន​ទៀតផង​។​

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Ghent University បាន​និយាយថា បច្ចេកទេស​របស់​ពួកគេ​អាច​ត្រូវបាន​អនុវត្តតាម​តំបន់​ជនបទនិង​បណ្ដាល​ប្រទេស​កំពុងអភិវឌ្ឍន៍​។​

​    ​ឧបករណ៍​នោះ​ប្រមូល​ទឹកនោម​ក្នុង​ធុង​ដ៏​ធំ​មួយ ហើយ​កម្ដៅ​វា​ដោយ​ប្រើ​ថាមពលព្រះអាទិត្យ​ដាំ​វា​ឱ្យ​ពុះ​។ ទឹកនោម​ក្ដៅៗ​នោះ បន្ទាប់មក​ចូលទៅ​បន្ទះ​ភ្នាស​មួយ ដែល​ផ្តាច់​យកតែ​ជាតិ​ទឹក​ក៏ដូចជា​សារជាតិ​ចិញ្ចឹម​ដូចជា ប៉ូ​តា​ស្យូ​ម អាសូត និង​ផូស្វ័រ​។​

​    ​មកទល់ពេលនេះ​ពួកគេ​បាន​ផលិត​ទឹកបាន ១ ពាន់​លីត្រ​ចេញ​មកពី​ទឹកនោម​រួចហើយ​៕

ប្រភព៖ Daily Mail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់