adverise with khmeread 13664525 265347333846387 1861698123 n

ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​ក្នុង​ផ្សារ​ដើម​គរ​

    ភ្នំពេញ ៖ បុរស​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​កាលពី​វេលា​ម៉ោង​៦​ និង​៥០នាទី ថ្ងៃ​២៧​ កក្កដា​ឆ្នាំ២០១៦ នៅមុខ​តូប​១៤៦​ ក្នុង​ផ្សារ​ដើម​គរ​ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។​

    ប៉ូលិស​និយាយថា សព​មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ប្រហែល​៦០​ឆ្នាំ​។​ ម៉ោង​កើតហេតុ​ខាងលើ​ជនរងគ្រោះ​បាន​ដួល​ ហើយ​បាន​រថយន្ត​ពេទ្យ​ដឹក​ទៅ​សង្គ្រោះ​នៅ​ពេទ្យ រុស្ស៊ី​ពេលទៅដល់​គ្រូពេទ្យ​ពិនិត្យថា​ស្លាប់បាត់​ ហើយ​ប៉ូលិស​បាន​សន្និដ្ឋានថា​អាច​ស្លាប់​ដោយ​គាំងបេះដូង៕
 

adverise with khmeread

មតិយោបល់