1

រូបរាង Facebook នាពេលខាងមុខ​ដ៏​ខ្លី​នេះ​នឹង​មើលទៅ​មាន​សភាព​បែបនេះ​!

​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ យើង​នឹង​បានឃើញ​រូបរាង​ថ្មី​របស់ Facebook ហើយ បន្ទាប់ពី​មាន​សំណូមពរ​ជាច្រើន​ពី​អ្នកគាំទ្រ ដែល​សុំ​ឲ្យ​ប្តូរ​ឲ្យ​មាន Feed ចម្រុះ​តាម​តម្រូវការ​ពួកគេ​។  អ្នកលេង Facebook នឹង​អាច​បើកចូលទៅ​ក្នុង Feed ជា​ប្រភេទ "​កីឡា​", "​បែបផែន​ជីវិត​" ឬ "​ការធ្វើដំណើរ​" បន្ថែម​ពីលើ Feed ព័ត៌មាន​ដែលមាន​ជា​ទៀងទាត់​របស់​ពួកគេ​។ 

​ដំណឹង​នេះ​ត្រូវបាន​បញ្ជា​ក់ដោយ​អ្នកនាំពាក្យ​របស់ Facebook មួយរូប ដែល​ថ្លែងប្រាប់​សារព័ត៌មាន​បច្ចេកវិជ្ជា​អាមេរិក The Verge ថា "​អ្នកលេង Facebook បាន​ប្រាប់​យើង​ថា ពួកគេ​ចូលចិត្ត​ជម្រើស​ថ្មីៗ​ទាំងនេះ និង​អាចធ្វើ​ការសន្ទនា​អំពី​រឿងរ៉ាវ​ជាច្រើន​ទៀត​នៅលើ Facebook ទាក់ទង​នឹង​ប្រធានបទ​ជាក់លាក់​ដែល​ពួកគេ​ចាប់អារម្មណ៍​។ ដូច្នេះ យើង​បានធ្វើ​តេស្ត Feed ជាច្រើន​សម្រាប់​ឲ្យ​អ្នកលេង​បើក​មើល​រឿងរ៉ាវ​ផ្សេងៗ​របស់​អ្នកលេង​ដទៃ និង​ផេ​ក​ដទៃទៀត​ផ្អែក​តាម​ប្រធានបទ​តាម​ចំណង់​ចំណូលចិត្ត​"៕ 

ប្រភព៖ មេត្រូ

មតិយោបល់