adverise with khmeread Daf36e37 377a 436b 8778 57a0d856bd4f

កុមារា​អាយុ​៧​ឆ្នាំ​លង់ទឹក​ស្លាប់​ ស្របពេលឪពុកម្ដាយ...

    កណ្តាល ៖ មាន​ករណី​កុមារា​អាយុ​៧​ឆ្នាំ​បាន​លង់ទឹក​ស្លាប់​នា​ថ្ងៃទី​២៦​ កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​៦​ល្ងាច​នៅ​ចំណុច​ក្នុង​ទឹក​រណ្តៅ​ជីក​ជម្រៅ ប្រហែល​០២​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ត្រពាំង​អណ្តូង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ​ខេត្តកណ្តាល លុះ​ព្រឹក​ឡើង​ទើប​រក​សព​ឃើញ។​

    ប៉ូលិស​និយាយថា​ជនរងគ្រោះ​ឈ្មោះ រ៉េ​ម សុខ​រ៉ាត់ ភេទ​ប្រុស អាយុ​០៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​កណ្តាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ស្លាប់​)​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ថ្ងៃទី​២៦​ កក្កដា ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រហែល​១១​ថ្ងៃ ម្តាយ​របស់​ជនរងគ្រោះ បាន​យកជនរងគ្រោះ​ទៅ​ទុក​ឱ្យ​ប្តី​ខ្លួន​មើល ដែល​កំពុងធ្វើការ​នៅ​ការដ្ឋាន ពុះ​ដី​ឡូ​តិ៍លក់ (​បើកបរ អា​ប៊ុល​ឈូស​ដី​) ស្ថិតនៅ​ភូមិ​ឃុំ​កើតហេតុ​ ហើយ​
​ម្តាយ​ជនរងគ្រោះ​ បាន​ទៅ​បេះ​ស្លឹក​ក្រូចសើច យកទៅលក់ នៅ​ចំការ ក្បែរ​នោះដែរ។​

    លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ឪពុកម្តាយ រវល់​ធ្វើការ​រៀងខ្លួន​មិនបាន​ចាប់​​អារម្មណ៍ ស្រាប់តែ​បាត់​ជនរងគ្រោះ​រក​មិនឃើញ ក៏​ឆោឡោ​នាំគ្នា​ដើររក ភ្លាម​នោះដែរ ក៏មាន​ការសង្ស័យថា​លង់ទឹក​នាំគ្នា​ចុះ​រាវ​តែ​ពុំ​ឃើញ។​

    រហូតដល់​ព្រឹក​ថ្ងៃទី​២៧ ​កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​ និង​៤០​នាទី ក៏​នាំគ្នា​ចុះ​រាវ ម្តងទៀត ទើប​ប្រទះឃើញ​សព​ជនរងគ្រោះ​តែម្តង​។​

    ឆ្លងតាម​ការពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ របស់​នគរបាល​បច្ចេក​ស្រុក និង​កម្លាំង​ប៉ុស្តិ៍ ដោយមាន​ការចូលរួម ពី​អាជ្ញាធរ​ភូមិ​ឃុំ ​និង​គ្រូពេទ្យ​ឃុំ ឃើញថា ជនរងគ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​។​

    ចំពោះ​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ ជូន​ក្រុមគ្រួសារ សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


 

adverise with khmeread

មតិយោបល់