adverise with khmeread 5eab1b42 6dda 48c5 abf1 f911794592f0

ឃាត់ខ្លួនជនសង្ស័យពីរនាក់រួមជាមួយថ្នាំញៀន២០កញ្ចប់

    កណ្ដាល ៖ មានការ​បង្ក្រាប​ករណី​ជួញ​ដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៦ ​វេលា​ម៉ោង​១៦ ​និង៤០​នាទី នៅ​ចំណុច ភូមិ​ធម្ម​ត្រ័យ​ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​    ឃាត់ខ្លួនជនសង្ស័យ​ចំនួន​០២​នាក់៖ ទី១-​ឈ្មោះ​ ប៊ុន​ សិរី​វុត្ថា ​ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​កើតហេតុ,​ និងទី២-​ឈ្មោះ ​វង់​ ​ពិ​សិទ្ធ​ ហៅ​ព្រិច ​ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​កើតហេតុ។​

    ​វត្ថុតាង​ចាប់យក​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន​២០​កញ្ចប់​តូច, ឧបករណ៍​សំរាប់​វិច​ខ្ចប់, ​ដាវ​០១, ​កាំភ្លើង​ឆ្នៃ​០១, ​ដែកកេះ​១៦.​ស្នា​០១ និង​ប្រើប្រាស់​មួយចំនួន។

​    ប៉ូលិសបានឱ្យដឹងថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​បានទទួល​ព័​ត៌​មាន​ថា​ មាន​ជនសង្ស័យឈ្មោះ​ខាងលើ ​កំពង់តែ​ចែកចាយ​ថ្នាំញៀន​នៅ​ចំណុចកើតហេតុ។​ 

    ក្រោយ​ទទួល​ព័​ត៌​មាន​ភ្លាម​កម្លាំង​ជំនាញ​ បាន​ទៅដល់​កន្លែង​កើត​បង្ក្រាប​ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​ និង​បក្ខពួក​មួយចំនួន​បាន​រត់គេចខ្លួន​បន្ទាប់​មក​កម្លាំងសមត្ថកិច្ច បាន​សហការ​​ជាមួយ​កម្លាំង​ប៉ុ​ស្តិ៍ ​និង​ក្រុមប្រឹក្សាឃុំ​ព្រមទាំង​មេភូមិ​ បានធ្វើការ​ឆែកឆេរ​នៅ​កន្លែងកើតហេតុ​បាន​វត្ថុតាង​ដូចខាងលើ ​រួចមក​បញ្ជូន​ជនសង្ស័យ​ និង​វត្ថុតាង​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​បន្ត​ចាត់ការ​តាម​និតិ​វិធី៕​


 

adverise with khmeread

មតិយោបល់