adverise with khmeread W463

មនុស្ស​ភាគច្រើន​មិនបាន​បោក​ខោអាវ​ថ្មី​ទើប​ទិញ​នោះទេ​! ប្រសិនបើ​អ្នកធ្វើ​ដូច្នេះ​មែន វា​ជា​កំហុស​ធ្ងន់ធ្ងរ​ណាស់

    ​វីដេអូ​នេះ​ប្រហែលជា​នឹងធ្វើ​ឱ្យ​អ្នក​ភ្ញាក់ផ្អើល ប៉ុន្ដែ​របស់​ថ្មី​និង​របស់​ស្អាត​មិនមែន​មានន័យ​វា​ស្អាត​ដូច​រូបរាង​ខាងក្រៅ​របស់​វា​នោះទេ ជាពិសេស​សម្លៀកបំពាក់​។​

​    ​តើ​អ្នក​ដែល​បោក​ខោអាវ​របស់​អ្នក​ដែល​ទេ បន្ទាប់ពី​ទិញ​វាពី​ផ្សារ​ភ្លាមនោះ​? ប្រសិនបើ​មិនបាន​បោក​ទេ អ្នក​ប្រហែលជា​អាច​ឆ្លង​បាក់តេរី​គ្រោះថ្នាក់​ជាច្រើន​ប្រភេទ​។​

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ដើរ​ទិញ​សម្លៀកបំពាក់​ខ្លះ​មកពី​ហាង ហើយ​បន្ទាប់មក​ទៅ​ទិញ​សម្លៀកបំពាក់​នៅ​ហាង​លក់​របស់​មួយ​ទឹក និង​យក​វា​ទៅ​មន្ទីរពិសោធន៍​។​

​    ​បន្ទាប់ពី​ច្បិច​យក​សាច់​ក្រណាត់​បន្តិច​ពី​សម្លៀកបំពាក់​ទាំង​នៅ​ហាង​លក់​របស់​ហ្ស៊ី​ន​និង​ជជុះ អ្នកវិទ្យាសាស្ត្រ​បាន​ទុក​វា​ក្នុង​ម៉ាស៊ីន​ពិសោធន៍​រយៈពេល ២៤ ម៉ោង​។ នៅពេលដែល​ពួកគេ​បើក​ចាន​ផ្ទុក​កម្ទេច​ក្រណាត់​ទាំងពីរ​នោះ​នៅ​ថ្ងៃ​បន្ទាប់ អ្វីដែល​ឃើញ​នោះ​គឺ​ចង់តែ​ក្អួត​ដូចគ្នា​។ ប្រសិនបើ​អ្នកទិញ​ខោអាវ​រួច អ្នក​គួរតែ​បោក​វា​ទៅ​ព្រោះ​វា​អាចធ្វើឱ្យ​អ្នក​ឆ្លង​មេរោគ​ប៉ះពាល់​ស្បែក​៕

 

adverise with khmeread
ប្រភព៖ tophealthylifeadvices

អ្នកនឹងចូលចិត្ត

មតិយោបល់