adverise with khmeread 1

ដំណឹង​ល្អ​សម្រាប់​ស្ត្រី​ដែល​មក​រដូវ​ក្រោយ​អាយុ ១២ ឆ្នាំ​

    ​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា មនុស្ស​ស្រី​ដែល​ចាប់ផ្តើម​ពេញវ័យ​នៅ​ចុង​វ័យ​ជំទង់ (១៩ ឆ្នាំ​) មានឱកាស​រស់​ដល់​អាយុ ៩០ ឆ្នាំ​ឯណោះ​។ 

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ស្ត្រី​ដែល​ចាប់ផ្តើម​មាន​រដូវ​លើកទីមួយ​នៅ​ចុង​វ័យ​ជំទង់ (១៨ ទៅ ១៩ ឆ្នាំ​) មានឱកាស​ខ្ពស់​ក្នុងការ​រស់នៅ​បាន ៩ ទសវត្សរ៍​។ នេះ​បើតាម​វេ​ប​សាយ Daily Mail របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​២៧ ខែកក្កដា​។ 

​    ​ការដែល​ស្ត្រី​ឆាប់​មាន​រដូវ រាងកាយ​របស់​នាង​ក៏​ឆាប់​ទ្រុឌទ្រោម​ផងដែរ ជាហេតុ​ធ្វើឱ្យ​មានឱកាស​ខ្ពស់​ក្នុង​ការស្លាប់​មុន​អាយុ​។ 

​    ​ហើយ​អ្នកជំនាញ​បាន​រកឃើញថា ស្ត្រី​ដែល​ចាប់ផ្តើម​មាន​រដូវ​ក្រោយ​អាយុ ១២ ឆ្នាំមាន​ហានិភ័យ​តិចតួច​បំផុត​ក្នុង​ការកើត​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២​។ 

​    ​យោងតាម​ទីភ្នាក់ងារ​សុខាភិបាល​សាធារណៈ​របស់​អង់គ្លេស (NHS) ក្មេងស្រី​ភាគច្រើនបំផុត​ចាប់ផ្តើម​មក​រដូវ​នៅ​អាយុ ១២ ឆ្នាំ ប៉ុន្តែ​ពួកគេ​ក៏​អាចមក​រដូវ​នៅ​អាយុ ៨ ឆ្នាំ​ផងដែរ​។ 

​    ​លទ្ធផល​ស្រាវជ្រាវ​នេះ​គឺធ្វើឡើង​ដោយ​វេជ្ជបណ្ឌិត Aladdin Shadyab នៅ​សាលា​ជំនាញ​សុខភាព University of California San Diego School of Medicine៕ 

​ប្រភព​៖ Daily Mail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់