adverise with khmeread 1

ជ្រើស​អាជីព​ហើយ​ឬ​នៅ​អ្នក​រៀនទី​១២? ពិភពលោក​ត្រូវការ​អ្នកបើក​យន្តហោះ​ប្រាក់ខែ​កប់​ពពក​ជាង ៦០ ម៉ឺន​នាក់​

    ​ទីក្រុង​ឈឺ​កា​ហ្គោ​៖ ក្រុមហ៊ុន​អាកាសចរណ៍​នៅលើ​សកលលោក​នឹងត្រូវ​ការជួល​អ្នកបើក​បរ​យន្តហោះ​ចំនួន ៣០.៨៥០ នាក់​ក្នុង​មួយឆ្នាំ​សម្រាប់​ពីរ​ទសវត្សរ៍​ខាងមុខ​ដើម្បី​រក្សា​ការបោះ​ការ​ជំហាន​ទៅមុខ​ជាមួយ​យន្តហោះ​ថ្មីៗ​ដែល​កំពុង​នាំចូល​បន្ថែម​និង​តម្រូវការ​សម្រាប់​ការធ្វើដំណើរ​តាម​អាកាស​កើនឡើង​ឥតឈប់ឈរ​។ នេះ​បើ​យោងតាម​ការព្យាករណ៍​ដោយ​ក្រុមហ៊ុន​ផលិត​និង​លក់​យន្តហោះ​អាមេរិក Boeing Co​។​

​    ​ក្រុមហ៊ុន​អាកាសចរណ៍​នឹងត្រូវ​ការជ្រើសរើស​និង​បណ្តុះបណ្តាល​អ្នកបើកបរ​យន្តហោះ​ចំនួន ៦១៧.០០០ នាក់​ដើម្បី​រៀន​បើក​យន្តហោះ​ចំនួន ៣៩.៦២០ គ្រឿង ដែលមាន​តម្លៃ​ប្រហែល ៥,៩ ពាន់​ពាន់​លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក​រំពឹងថា នឹង​បង្កើន​ការផលិត​យន្តហោះ​ថែមទៀត​ទៅកាន់​សកលលោក​រហូតដល់​ឆ្នាំ ២០៣៥​។​

​    ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ចនឹង​ត្រូវ​ការជួល​បុគ្គលិក​ថ្មី​ប្រហែល ៤០ ភាគរយ​ព្រោះ​ចិន​វ៉ា​ដាច់​អាម​រិ​ក​ខាងជើង​ក្នុងនាម​ជាទី​ផ្សារ​ធ្វើដំណើរ​ធំជាងគេ​។​

​    ​ក្រុមហ៊ុន Boeing Co ទស្សន៍ទាយ​ថា អាម​រិ​ក​ខាងជើង​នឹង​ត្រូវការ​អ្នកបើក​យន្តហោះ​ចំនួន ១១២.០០០ នាក់​ក្នុង​រយៈពេល ២០ ឆ្នាំ​ខាងមុខ ខណៈ​នៅ​តំបន់​មជ្ឈិមបូព៌ា​នឹង​ត្រូវការ​បុគ្គលិក​ចំនួន ៥៨.០០០ នាក់​នៅ​ពីរ​ទសវត្សរ៍​ខាងមុខ​៕

​ប្រភព​៖ Bangkok Post

adverise with khmeread

មតិយោបល់