adverise with khmeread Unplugging appliances

របស់​ទាំង ១០ នេះហើយ​ដែល​បង្ហិន​លុយ​អគ្គីសនី​របស់​អ្នក​! ដក​វា​ចោល​ពេល​ឈប់​ប្រើ​

    ​យោងតាម​ស្ថិតិ​ចុងក្រោយ អ្នកជំនាញ​និយាយថា ប្រសិនបើ​អ្នកជា​ប្រជាជន​អាមេរិក អ្នក​ប្រហែល​ជាមាន​សម្ភារៈ​ផ្ទះ ៤០ គ្រឿង​ដែល​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ប៉ុន្ដែ​តើ​អ្នក​ដឹងថា​ឧបករណ៍​ទាំងនោះ​ស៊ី​ភ្លើង​កម្រិតណា​ទេ ប្រសិនបើ​អ្នក​ដោត​ខ្សែភ្លើង​មិន​ព្រម​ដក​សោះ​នោះ​? អ្នកជំនាញ​និយាយថា​ប្រជាជន​អាមេរិក​ចំណាយ​ប្រាក់​ប្រហែល ១.៩០០ ដុល្លារ​ឯណោះ​ក្នុង​មួយឆ្នាំ​ទៅលើ​ថាមពល​អគ្គិសនី នេះ​បើ​យោងតាម U.S Department of Energy ។ DOE និយាយថា​ប្រជាជន​អាមេរិក​ពី ៥ ទៅ ១០ ភាគរយ​បាន​បំផ្លាញ​លុយ​លើ​ថ្លៃ​អគ្គីសនី​ដោយសារ​ឧបករណ៍​ដែល​ដោត​ខ្សែភ្លើង​ជាប់​មិន​ព្រម​ដក ២៤ ម៉ោង​។​

​    ​គ្រឿង​សម្ភារៈ​ផ្ទះ​ទាំងនេះ​អ្នក​មិនគួរ​ដោត​ជាប់​រហូត​ទេ ព្រោះ​អាច​បង្កឱ្យមាន​ឧបទ្ទវហេតុ​ដោយ​ចៃដន្យ​ផ្សេងៗ និង​ធ្វើឱ្យ​ស៊ី​ភ្លើង​ខ្លាំងណាស់​។ ហើយ​ខាងក្រោម​នេះ​ជា​ឧបករណ៍​ដែល​អ្នក​មិនគួរ​ដោត​ជាប់​រហូត​។​

​    ​១. ឆ្នាំង​សាក​ទូរស័ព្ទ​
​    ​២. ក្បាល DVR Set Box
​    ​៣. ទូរទស្សន៍​
​    ​៤. ឧបករណ៍​ស្ដាប់​តន្ត្រី (CD Player, Speaker, Radio Player...)
​    ​៥. ឧបករណ៍​ស្រូប​សំឡេង (​ប្រដាប់​ច្រៀង​ខារ៉ាអូខេ​...)
​    ​៦. កុំព្យូទ័រ​លើ​តុ​
​    ​៧. ម៉ាស៊ីន​ឆុង​កាហ្វេ​
​    ​៨. ក្បាលម៉ាស៊ីន​លេង​ហ្គេម​
​    ​៩. ប្រដាប់​ទទួល​ខ្សែកាប​ទូ​រទូ​ស្សន៍ Cable TV Receiver
​    ​១០. ម៉ាស៊ីន Microwave៕

adverise with khmeread
ប្រភព៖ naturalhealingmagazine

អ្នកនឹងចូលចិត្ត

មតិយោបល់