adverise with khmeread 1

មូលហេតុ​ដែល​បុរស​គួរ​កោរ​រោមក្លៀក​!

    ​តើ​បុរសៗ​គួរ​កោរ​រោមក្លៀក​ចេញ​ដែរ​ទេ​? ជាការ​ពិត តាម​ការស្ទង់មតិ​រប​ស់​វេ​ប​សាយ Menshealth បានឱ្យដឹងថា ភាគច្រើន​លើស​លុបនៃ​អ្នកអាន​គឺ​ឆ្លើយថា Yes ហើយ​ថា​បុរសៗ​គួរ​កោរ​រោមក្លៀក​យ៉ាងហោច​ក៏​យូរៗ​ម្តង​ដែរ​។ 

​    ​ក្នុងចំណោម​បុរស ៤.០៤៤ នាក់​ដែល​ធ្វើការ​ស្ទាបស្ទង់ ៦៨ ភាគរយ​បាន​និយាយថា បាន​កោរ​រោមក្លៀក ឬ តម្រឹម​រោមក្លៀក ក្នុងនោះ ៥២ ភាគរយ​និយាយថា​កោរ​រោមក្លៀក​គឺ​ដើម្បី​សម្រស់ និង ១៦ ភាគរយ​និយាយថា​កោរ​ដើម្បី​ហេតុផល​លេង​កីឡា​កុំឱ្យ​បែកញើស​ក្លៀក​ខ្លាំងពេក​។ 

​    ​ខាងក្រោម​នេះ​ជា​វិធី​កោរ​រោមក្លៀក​ឱ្យបាន​ត្រឹមត្រូវ​៖
​    ​១. តម្រឹម ឬ​កោរ​រោមក្លៀក​ដោយមាន​ទឹក​សើមៗ ដើម្បី​ចៀសវាង​មុត​ក្លៀក​។ 
​    ​២. កោរ​ឱ្យអស់​ត្រឹម ៣/៤ និង​សល់ ១ ភាគ​ទៀត កាត់​តម្រឹម​វា​ឱ្យ​ខ្លី​។ 
​    ​៣. ពេល​កោរ​ហើយ​ភ្លាម​ត្រូវយក​អាល់កុល​ជូត​ឱ្យ​ស្អាត សឹម​យក​ស្ព្រា​យ​បាញ់​ក្លៀក​ពីលើ​មួយតង់​ទៀត​៕

adverise with khmeread
ប្រភព៖ menshealth

អ្នកនឹងចូលចិត្ត

មតិយោបល់