adverise with khmeread Happy people

ពាក្យសម្តីរបស់អ្នកមានឥទ្ធិពលលើចិត្តរបស់អ្នក: រឿង ១០ យ៉ាងដែលមនុស្សរីករាយនិយាយរៀងរាល់ថ្ងៃ

តើអ្នកគិតថាអ្នកជាមនុស្សរីករាយមែនទេ? មនុស្សរីករាយពិតប្រាកដមិនរង់ចាំឲ្យភាពរីករាយស្វែងរកពួកគេនោះទេ។ ជំនួសមកវិញ ពួកគេនាំយកនូវភាពវិជ្ជមាន និងភាពរីករាយមកកាន់ខ្លួនពួកគេ។ ពួកគេយល់ថា ពាក្យសម្តីរបស់ពួកគេគឺជាឧបករណ៍ល្អបំផុត ដើម្បីយកទៅធ្វើឲ្យអ្នកដទៃរីករាយ ហើយក៏ធ្វើឲ្យពួកគេរីករាយវិញផងដែរ។ សូមឆែកមើលទាំងអស់គ្នានូវរឿងទាំង ១០ យ៉ាង ដែលមនុស្សរីករាយនិយាយរៀងរាល់ថ្ងៃ៖

១- "ខ្ញុំពិតជារីករាយណាស់ដែលបានជួបអ្នក។"
ផ្នែកដ៏ធំបំផុតនៃការធ្វើឲ្យខ្លួនឯងរីករាយគឺត្រូវធ្វើឲ្យប្រាកដថាមនុស្សជុំវិញខ្លួនអ្នករីករាយ។ ការនិយាយបែបនេះគឺជាវិធីដ៏សាមញ្ញបំផុតមួយដើម្បីឲ្យនរណាម្នាក់ដឹងថា ការដែលមានវត្តមានពួកគេគឺធ្វើឲ្យអ្នកមានអារម្មណ៍វិជ្ជមាន ហើយវាបង្ហាញថា អ្នកឲ្យតម្លៃ និងគោរពពួកគេ។ 

២- "ការដែលបានឃើញអ្នកធ្វើឲ្យខ្ញុំរីករាយជានិច្ច។"
ការនិយាយបែបនេះមានប្រសិទ្ធភាពខ្ពស់ជាងឃ្លាខាងលើ។ វាតំណាងឲ្យខ្លឹមសារវិជ្ជមានដូចគ្នា ខណៈដែលវាសំដៅថា មនុស្សដែលអ្នកកំពុងនិយាយទៅកាន់តែងតែមានអំណាចមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍វិជ្ជមាន។ ចំពោះមនុស្សដែលអ្នកនិយាយទៅកាន់ ពួកគេនឹងមានអារម្មណ៍អរគុណ សាទរ និងរីករាយ ហើយអ្នកក៏នឹងមានអារម្មណ៍សប្បាយចិត្តផងដែរ ដែលធ្វើឲ្យអ្នកដទៃញញឹម។ 

៣- "ខ្ញុំទទួលយកយោបល់របស់អ្នក។"
ប្រសិនបើនរណាម្នាក់ឲ្យដំបូន្មានដល់អ្នក វាជារឿងធម្មតាទេព្រោះពួកគេខ្វល់ខ្វាយពីអ្នក ហើយចង់ជួយអ្នករកដំណោះស្រាយចំពោះបញ្ហារបស់អ្នក។ គ្មានអ្វីគួរឲ្យឆ្ងល់ឡើយ ការនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែល្អ។ យើងគ្រប់គ្នាចង់ឲ្យគេខ្វាយខ្វល់!​ វាមិនជាបញ្ហាអ្វីនោះទេ ប្រសិនបើពួកគេផ្តល់ដំបូន្មានដល់អ្នកអំពីរបៀបសន្សំលុយ ឬអំពីរឿងផ្សេងៗទៀត។ តបស្នងពួកគេវិញ ដោយនិយាយប្រាប់ពួកគេថា អ្នកស្តាប់ពួកគេ ហើយអ្វីដែលពួកគេនិយាយមានឥទ្ធិពល និងមានប្រយោជន៍ដល់អ្នក។ 

៤- "អ្នកធ្វើបានល្អណាស់មកទល់ឥឡូវនេះ។"
ផ្នែកដ៏ធំមួយនៃភាពរីករាយគឺអបអរស្នាដៃ និងសមិទ្ធផល ព្រោះវាតម្រូវឲ្យមានការប្រឹងប្រែងនិងតស៊ូខ្លាំងណាស់។ ត្រូវផ្តល់អ្វីមួយត្រឡប់ទៅពួកគេវិញ និងនិយាយសាទរមិត្តរបស់អ្នកចំពោះស្នាដៃរបស់ពួកគេ។ ពួកគេនឹងសាទរខ្លាំងណាស់ចំពោះកាយវិការមួយនេះ។ 

៥- "ខ្ញុំពិតជាចាប់អារម្មណ៍ណាស់នៅពេលអ្នក..."
ចំណុចនេះកាន់តែបង្កើនឥទ្ធិពលលើសពីចំណុចលេខ ៤ ទៀត ហើយវាផ្តោតសំខាន់លើស្នាដៃជាក់លាក់នានាដែលមនុស្សជាទីស្រឡាញ់របស់អ្នកបានធ្វើ។ ជំនួសឲ្យការដែលគ្រាន់តែធ្វើឲ្យមិត្តរបស់អ្នកមានអារម្មណ៍រីករាយ ប្រយោគនេះបានផ្តល់នូវភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា ពួកគេគឺជាអ្នកសម្រេចស្នាដៃដ៏មោះមុត។ 

៦- "ខ្ញុំដឹងថាអ្នកមានសមត្ថភាពច្រើន។"
ពេលខ្លះ គ្រប់គ្នាត្រូវការការជម្រុញលើកទឹកចិត្ត ជាពិសេសប្រសិនបើអ្នកកំពុងជួបគ្រាដ៏លំបាក។ ផ្នែកមួយនៃទំនាក់ទំនងដែលពោរពេញដោយក្តីស្រឡាញ់គឺបង្ហាត់នរណាម្នាក់ឲ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ខ្លួន។ ការនិយាយបែបនេះអាចជួយរំឭកមិត្តរបស់អ្នកថាតើពួកគេពិតជាអស្ចារ្យប៉ុនណា។ ប្រសិនបើនិយាយបែបនេះអាចជម្រុញពួកគេឲ្យសម្រេចអ្វីៗជាច្រើនទៀត នោះពួកគេនឹងចងចាំការនិយាយរបស់អ្នក និងមានអារម្មណ៍ពោរពេញដោយទឹកចិត្ត និងដឹងគុណជាខ្លាំង។ 

៧- "ខ្ញុំចូលចិត្តស្តាប់នូវអ្វីដែលអ្នកកំពុងគិត..."
ប្រសិនបើអ្នកស្រឡាញ់ និងគោរពនរណាម្នាក់ អ្នកច្បាស់ជានឹងឲ្យតម្លៃលើមតិយោបល់របស់ពួកគេ។ ទោះយ៉ាងណា មនុស្សជាច្រើនមិនចង់ចែករំលែកមតិយោបល់របស់ខ្លួនទេ ព្រោះពួកគេមិនចង់ឲ្យគេមើលមកហាក់បីដូចជាខ្លួននឹងគ្រាន់បើជាងគេទាំងអស់។ ជំនួសមកវិញ ត្រូវបង្ហាញមិត្តរបស់អ្នក និងមិត្តរួមការងារថា មតិយោបល់របស់ពួកគេគឺសំខាន់ និងពាក់ព័ន្ធជាមួយអ្នកដែរ។ 

៨- "និយាយប្រាប់ខ្ញុំទៀតមក"
ការនិយាយបែបនេះគឺមានលក្ខណៈជាការនិយាយចេញពីបេះដូង និងជម្រុញលើកទឹកចិត្តខ្លាំងណាស់។ មនុស្សជាច្រើនបារម្ភថាពួកគេនិយាយយូរពេក ហើយគ្មាននរណាចង់ស្តាប់​ ឬចាប់អារម្មណ៍នោះទេ។ ការនិយាយប្រយោគបែបនេះគឺប្រាប់ទៅពួកគេថា អ្នកនៅតែកំពុងស្តាប់ពួកគេ ហើយការនេះបានបង្ហាញថា អ្នកឲ្យតម្លៃលើអ្វីដែលពួកគេកំពុងនិយាយមកកាន់អ្នក។ 

៩- "មិនបាច់គួរសមទេ"
មានវិធីច្រើនណាស់ដើម្បីនិយាយថាអ្នកអរគុណ ក្នុងនោះមានដូចជា "កុំបារម្ភអី"​, "គ្មានបញ្ហាទេ" និង "កុំបារម្ភអំពីវា"។ ទោះយ៉ាងណា វិធីល្អបំផុតក្នុងការនិយាយអរគុណគឺនិយាយថា "មិនបាច់គួរសមទេ"។ វាស្តាប់ទៅពិរោះស្តាប់ជាង ហើយឃ្លានេះក៏បង្ហាញការអរគុណដ៏សមរម្យដែរ។ 

១០- "អរគុណ"
ពាក្យជាច្រើនដែលបានរៀបរាប់ខាងលើឆ្លុះបញ្ចាំងពីការឲ្យតម្លៃ និងការដឹងគុណ។ ពាក្យថា "អរគុណ" គឺជាវិធីដ៏មានឥទ្ធិពលបំផុតដើម្បីបង្ហាញពីការឲ្យតម្លៃ និងការដឹងគុណ ហើយសម្រាប់មនុស្សភាគច្រើន ពាក្យនេះមានឥទ្ធិពលខ្លាំង និងមានអត្ថន័យច្រើននៅពីក្រោយវា។ ឧទាហរណ៍ជាក់ស្តែង សូមអរគុណដែលបានអានអត្ថបទនេះ!

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់