adverise with khmeread %e1%9f%a1

ឆ្នាំ២០១៥អាវុធហត្ថបង្ក្រាបករណីគ្រឿងញៀន១៨៥លើកឃាត់មនុស្ស៦៦៩នាក់

     ភ្នំពេញ ៖ របាយការណ៍​ប្រចាំឆ្នាំ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​ខ្មែរ​រីដ​ទទួលបាន​នា​ព្រឹក​ថ្ងៃទី​១​មករា​ឆ្នាំ​២០១៥​នេះ​បាន​ឲ្យ​ដឹងថា ឆ្នាំ​២០១៥ កន្លងទៅនេះ​កងរាជអាវុធហត្ថ​បាន​បង្ក្រាប​ករណី​ជួញដូរ រក្សាទុក និង ប្រើប្រាស់​គ្រឿងញៀន​បាន​៥​ករណី​ស្មើនឹង​១៨៥​លើក​ឃាត់ខ្លួន​មនុស្ស​៦៦៩​នាក់​(​ស្រី​៧៩​នាក់​)  និង​ដកហូត​វត្ថុតាង​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។​
    យោងតាម​របាយការណ៍​សង្ខេប​ចុះ​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៥​បាន​ឲ្យ​ដឹងថា ក្នុងករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើនេះ​បែង​ចែកជា​៤​ប្រភេទ​គឺ​១-​ករណី​ជួញដូរ​គ្រឿង ញៀន​បង្ក្រាបបាន​៩៣​លើក​ឃាត់​មនុស្ស​១៦៤​នាក់​ស្រី​១៨​នាក់ ២-​ករណី​រក្សាទុក​គ្រឿងញៀន​បង្ក្រាបបាន​១១​លើក​ឃាត់​មនុស្ស​១៦​នាក់​ស្រី​២​នាក់ ៣-​ករណី​ចាត់ចែង​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​បង្ក្រាបបាន​៤​លើក​ឃាត់​មនុស្ស​១៦​នាក់​ស្រី ៥​នាក់​និង​៤-​ករណី​ប្រើប្រាស់​គ្រឿងញៀន​បង្ក្រាបបាន​៧២​លើក​ឃាត់​មនុស្ស ៤៦៧​នាក់​ស្រី​៥៤​នាក់​។​
     របាយការណ៍​ដដែល​បាន​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​រយ​:​ពេល​មួយ​ឆ្នាំនេះ អាវុធហត្ថ​ដកហូត​បាន​វត្ថុតាង ៖ ថ្នាំញៀន​ក្រាម​ពណ៌​ស​៩១០​កញ្ចប់​ស្មើនឹង ២០៩៧, ៥៨​ក្រាម​,​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​៣៥, ​ថ្នាំ​គ្រាប់​WY៧៤៩​គ្រាប់​,​ថ្នាំ​ពណ៌​ផ្កាឈូក​៤៣​គ្រាប់​,​ ថ្នាំ​ពណ៌​លឿង​១១​គ្រាប់​,​ទូដែក​មួយ​,​ម៉ាស៊ីន​រាប់​លុយ​មួយ​, ប្រដាប់​អ៊ុត​ថង់​មួយ​,​ លុយ​ខ្មែរ​៥​លាន​៩២០​ពាន់​៩០០​រៀល​,​ លុយ​អាមេរិក ៨៣៩​ដុល្លារ​, ​ម៉ូតូ​៣៦​គ្រឿង​,​ ទូរស័ព្ទ​២៦៦​គ្រឿង​, ​កាំភ្លើង​៥​ដើម​,​គ្រាប់កាំភ្លើង​៥៧គ្រាប់​, ​គ្រាប់បែកដៃ​មួយ​,​ នាឡិកា​១៧,​ ខ្សែដៃ​២​ខ្សែ​,​ ខ្សែក​៤​ខ្សែ​,​ ចិញ្ចៀន​៨​វង់​, កាំបិត​២១,​ ដាវ​២០,​ ពូថៅ​២,​ កន្ត្រៃ​១៥,​ ញញួរ​៣,​ កាបូប​៦២,​ អត្តសញ្ញាណប័ណ្ណ​២,​សម្ភារ​:​កាច់​សោ​ម៉ូតូ​៤, ​អាយកូម​មួយ​,​ កំណាត់​ដែក​៧​និង​ថង់​ប្លា​ស្ទីក​ប្រដាប់​ប្រើប្រាស់​មួយចំនួនធំ​។​
    របាយការណ៍​បន្តទៀត​ថា លទ្ធផល​បង្ក្រាបបាន​អាវុធហត្ថ​បាន​បញ្ជូនទៅ​តុលាការ​៦៥៤​នាក់​ស្រី​៧៩​នាក់​,​បញ្ជូនទៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​៩​នាក់​, ​បញ្ជូនទៅ​មជ្ឈមណ្ឌល​កែប្រែ​ខេត្តបាត់ដំបង​៤​នាក់​និង​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​២ នាក់​។​ក្នុងនោះដែរ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ម្ចាស់ការ​បង្ក្រាប​៤​ករណី​លើ​៣២​លើក​ឃាត់​មនុស្ស​១៩០​នាក់​ស្រី​១៦​នាក់​និង​សហការ​បង្ក្រាប​៥​ករណី​លើ​១៥៣​លើក​ឃាត់​មនុស្ស​៤៧៩​នាក់​ស្រី​៦៣​នាក់​៕​

adverise with khmeread

មតិយោបល់