adverise with khmeread Tattoo final

ការសិក្សា​៖ ការ​សាក់​រូប​អាច​បង្ក​ជំងឺមហារីក​

    ​យោងតាម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា ការ​សាក់​រូប​អាច​បង្ក​ឱ្យ​កើត​ជំងឺមហារីក និង​ធ្វើឱ្យមាន​ការផ្លាស់ប្ដូរ​ហ្សែ​ន ហើយ​ពណ៌​តែមួយ​គឺមាន​ជាតិពុល​ច្រើនជាង​ពណ៌​ចម្រុះ​ទៅទៀត​។​

​    ​ការស្រាវជ្រាវ​ចេញមក​ពី​ទីភ្នាក់ងារ​ជាតិគីមី​អឺរ៉ុប (European Chemicals Agency) កំពុង​ស៊ើបអង្កេត​ពី​ហានិភ័យ​ដែល​ទាក់ទង​នឹង​ទឹក​ថ្នាំ​សម្រាប់​សាក់​។​

​    ​ទី​ភ្នា​ក់ European Chemicals Agency បាន​និយាយថា "​របាយការណ៍​ជាច្រើន​បង្ហាញ​ពី​ការព្រួយបារម្ភ​សម្រាប់​សុខភាព​សារ​ធារ​ណៈ ផ្ដើមចេញពី​ការប្រើប្រាស់​ទឹក​ថ្នាំ​សម្រាប់​សាក់​"​។​

​    ​"​ការព្រួយបារម្ភ​ធ្ងន់ធ្ងរ​បំផុត​គឺ​អា​ឡែ​ហ្ស៊ី​ស្បែក បណ្ដាលមកពី​ប្រើ​ទឹក​ថ្នាំ​សាក់ និង​អាច​បង្ក​ទៅជា​ជំងឺមហារីក ការផ្លាស់ប្ដូរ​ហ្សែ​ន ឬក៏​រង​ផលប៉ះពាល់​ដោយសារ​ជាតិពុល​មាន​ក្នុង​ថ្នាំ​សាក់​"​។​

​    ​ថ្នាំ​សាក់​ពណ៌​ក្រហម​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការ​រលាក​ស្បែក ហើម និង​ឈឺ​ខ្ពស់​ជាងគេ ដោយសារ​វា​មាន​ផ្ទុក​ជាតិ​បារត​សូ​ផ្វា​ត​។​

​    ​ទន្ទឹមនឹង​នោះដែរ ពណ៌​ក្រហម ខៀវ បៃតង និង​ស្វាយ​គឺអាច​ធ្វើឱ្យមាន​ការផ្លាស់​ប្ដូរ​ហ្សែ​ន និង​ពងបែក​តូចៗ​នៅលើ​ស្បែក​។​

​    ​ប្រសិនបើ​អ្នក​កើត​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ពី​ការ​សាក់​រូប អ្នក​គួរតែ​ទៅរក​វេជ្ជបណ្ឌិត​ឱ្យបាន​ឆាប់រហ័ស​តាមតែ​អាចទៅរួច​៕

​ប្រភព​៖ independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់