មានខ្លាញ់ក្បាលពោះដែលគម្រាមកំហែងសុខភាពរបស់អ្នកមែនទេ? ជាតិខ្លាញ់នៅពាក់កណ្ដាលពោះគឺជាកត្តាគ្រោះថ្នាក់ខ្លាំងមួយសម្រាប់ជំងឺគាំងបេះដូង ទឹកនោមផ្អែមប្រភេទទី ២ និងប្រភេទមហារីកមួយចំនួន។
យ៉ាងណាមិញមានទឹកបន្លែមួយជួយដុតខ្លាញ់ក្បាលពោះនៅពេលអ្នកកំពុងគេង ប៉ុន្ដែត្រូវបញ្ឈប់ទទួលទានអាហារសម្បូរជាតិស្ករ និងអាហារមានជាតិម្សៅច្រើន។
* គ្រឿងផ្សំ៖
- ម្នាស់កាត់ជាកំណាត់ៗ ១/២ ពែង
- ស្ពៃចិន ឬឃិនឆាយធំ (Celery) ១ ទង
- ខ្ញី ១ មើម
- ស្លឹកជីរអង្កាម ៥ ទៅ ៦ ស្លឹក
- ស្ពៃក្រញាញ់ ឬស្ពៃស្ពីណាច់ (Spinach) ហាន់រួច ១/២ ពែង
- ទឹក ១/៣ ពែង
កិនបញ្ចូលគ្នាក្នុងម៉ាស៊ីនទឹកក្រឡុក បន្ទាប់មកស្រង់តែទឹកមកពិសាមុនគេង ១ ម៉ោង។ ពិសាមួយសប្តាហ៍ ៣ ទៅ ៤ ដង ពិសាឱ្យគ្រប់ ២ ឬ ៣ ខែ លោកអ្នកអាចពិនិត្យមើលខ្លាញ់ក្បាលពោះ នឹងឃើញបាត់អស់ច្រើនគួរឱ្យកត់សម្គាល់៕
