adverise with khmeread 0

១១ កន្លែង​មាន​សុវត្ថិភាព​បំផុត​ក្នុង​ពិភពលោក​!!!

    ​កាលពីពេល​ថ្មីៗ​នេះ ស​ន្ទ​ស្សន៍​សន្តិ​ភាពជា​សកល (Global Peace Index) សម្រាប់​ឆ្នាំ ២០១៦ ដែល​ចេញផ្សាយ​ដោយ​ក្រុម​អ្នកជំនាញ​នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​សន្តិភាព​របស់​អង់គ្លេស បាន​លាតត្រដាង​អំពី​ប្រទេស​ដែលមាន​សុវត្ថិភាព​និង​គ្រោះថ្នាក់​បំផុត​នៅក្នុង​ពិភពលោក​។​

​    ​ការបោះ​ពុ​ម្ភ​ផ្សាយ​លើក​ទី ១០ នៃ​របាយការណ៍​នេះ ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃទី ៨ ខែមិថុនា​កន្លងទៅ បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​ចំនួន ១៦៣ ដោយ​ផ្អែកទៅលើ​កម្រិត​សន្តិភាព​របស់​ប្រទេស​ទាំងនោះ​ហើយ​ធ្វើ​បទ​បង្ហាញ​អំពី​ការសិក្សា​នេះ​នៅលើ​ផែនទី​ជាមួយ​ពណ៌​សម្គាល់​សន្តិភាព​ប្រទេស​នីមួយៗ​ផងដែរ​។​

​    ​ប្រទេស​អ៊ី​ស្លង់​ស្ថិតនៅ​លេខ ១ ដែលជា​ប្រទេស​សុវត្ថិភាព​បំផុត​ក្នុង​ពិភពលោក ជាមួយ​ពិន្ទុ ១១៩២​។ ដា​ណឺ​ម៉ាក​ស្ថិតនៅ​លេខ ២ ជាមួយ​ពិន្ទុ ១២៤៦ ស្របពេល​អូទ្រីស​ជា​ប្រទេស​មាន​សុខសន្តិភាព​ជាងគេ​លំដាប់​ទី ៣ ជាមួយ​ពិន្ទុ ១២៧៨​។​

​    ​ប្រទេស​មហាអំណាច សហរដ្ឋអាមេរិក​ស្ថិតនៅ​លេខ ១០៣ ជាមួយ​ពិន្ទុ ២១៥៤ ស្របពេល​ប្រទេស​កម្ពុជា​ស្ថិតនៅ​លេខ ១០៤ ជាមួយ​ពិន្ទុ ២១៦១​។​

​    ​ប្រទេស​ដែល​ស្ថិតនៅ​បាត​តារាង​ទាំង ៣ មានដូចជា ស៊ី​រី (​ចំណាត់ថ្នាក់​លេខ ១៦៣, ៣៨០៦ ពិន្ទុ​) សូ​ដង់​ខាងត្បូង (​ចំណាត់ថ្នាក់​លេខ ១៦២, ៣៥៩៣ ពិន្ទុ​) និង​អ៊ីរ៉ាក់ (​ចំណាត់ថ្នាក់​លេខ ១៦១, ៣៥៧០ ពិន្ទុ​)​។​

​    ​ខាងក្រោម​នេះ​ជា​ប្រទេស​ដែលមាន​សុខសន្តិភាព​ជាងគេ​នៅក្នុង​ពិភពលោក​ទាំង ១១៖

​    ​១១. ប្រទេស​ហ្វាំ​ង​ឡង់ - ១៤២៩ ពិន្ទុ​

​    ​១០. ប្រទេស​ស្លូ​វេ​នី - ១៤០៨ ពិន្ទុ​

​    ​៩. ប្រទេស​ជប៉ុន - ១៣៩៥ ពិន្ទុ​

​    ​៨. ប្រទេស​កាណាដា - ១៣៨៨ ពិន្ទុ​

​    ​៧. ប្រទេស​ស្វ៊ី​ស - ១៣៧០ ពិន្ទុ​

​    ​៦. សាធារណៈរដ្ឋ​ឆែក - ១៣៦០ ពិន្ទុ​

​    ​៥. ប្រទេស​ព័រ​ទុយ​ហ្គា​ល់ - ១៣៥៦ ពិន្ទុ​

​    ​៤. ប្រទេស​នូ​វែ​ល​សេ​ឡង់ - ១២៨៧ ពិន្ទុ​

​    ​៣. ប្រទេស​អូទ្រីស - ១២៧៨ ពិន្ទុ​

​    ​២. ប្រទេស​ដា​ណឺ​ម៉ាក - ១២៤៦ ពិន្ទុ​

​    ​១. ប្រទេស​អ៊ី​ស្លង់ - ១១៩២ ពិន្ទុ​៕

ប្រភព​៖ independent, wikipedia

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់