adverise with khmeread Cc8979f2 41f1 4c85 ace3 ef8e791aa08e

ប្រុស​ថោក​! មនុស្ស​ប្រុស​យក​ដំបង​វាយ​មនុស្ស​ស្រី​រយះ​ក្បាល​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    កំពង់ធំ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកំពង់ធំ​ បាន​ឃាត់ខ្លួន​បុរស​ម្នា​ក់នៅ​ថ្ងៃទី​២៧ ​កក្ក​ដា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង ១​ និង​៤៥​នាទី​រសៀល​ នៅ​តំបន់​ត្រពាំង​ដា ក្នុងភូមិ​សាស្ត្រ​ភូមិ​វាល​ល្ពា​ក់ ឃុំ​សាលា​វិស័យ ពីបទ​ប្រើ​ហិង្សា​វាយ​នារី​ម្នាក់​រយះ​ក្បាល​។​

    ប៉ូលិស​និយាយថា មាន​ករណី​ហិង្សា​ដោយ​ចេតនា​ប្រើ​អាវុធ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ បូ​យ ថន ភេទប្រុស អាយុ៣៦​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ខាងលើ បាន​វាយ​ជនរងគ្រោះ​ឈ្មោះ ហ៊ុយ ហាវ (​ហៅ ម៉ិ​ត​)​ ភេទស្រី អាយុ២០​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ជាមួយ និង​ដំបង​ឈើមូល​ប្រវែង ៧០​សង់ទីម៉ែត្រ មុខកាត់ ៤​សង់ទីម៉ែត្រ បណ្ដាលឱ្យ​រងរបួស​ក្បាល​ចំនួន ២​កន្លែង។​

    ក្រោយពេល​កើតហេតុ​ប៉ូលិស​បាន​តាម​បង្ក្រាប​ជនសង្ស័យ និង​បានធ្វើការ​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង៤ ​និង​២០​នាទីល្ងាច​ នឹង​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់