adverise with khmeread 13874634 265724393808681 254906895 n

ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​ឃាត់​ម្នាក់​ប្រ​ទុ​ស្ត​កេរ្តិ៍ខ្មាស់​និង​ម្នាក់ទៀត​ប្រើ​ហិង្សា​

    ត្បូងឃ្មុំ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឃាត់​បុរស​២​នាក់​ក្នុង​២​ករណី​ផ្សេងគ្នា​គឺ​ម្នាក់​ជាប់ចោទ​ពីបទ​ប្រ​ទុ​ស្ត​កេរ្តិ៍ខ្មាស់​និង​ម្នាក់​ចាប់​តាម​ដីកា​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា។​

    ២-​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃ២៧ កក្កដា​ ឆ្នាំ២០១៦ ​បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ​ធូ ញឹម​ ភេទ​ប្រុស អាយុ៦៥​ឆ្នាំ ​ក្នុង​បទល្មើស​ជាក់ស្តែង​ករណី​ប្រទូស្ត​កេរ្តិ៍​ដែល​កើតហេតុ​ថ្ងៃ២៥ ​កក្កដា​ ឆ្នាំ២០១៦​។​

    ជនសង្ស័យ​និង​សំណុំរឿង​ព្រមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​។​

    ២-​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ត្បូងឃ្មុំ​នៅ​ថ្ងៃទី​២៧ កក្កដា ​ឆ្នាំ២០១៦ បាន​អនុវត្ត​ដីកាចាប់ខ្លួន​លេខ​១៧១៥ ចុះ​ថ្ងៃទី​19.05.2015 ​ស្តីពី​ការចាប់ខ្លួន​ឈ្មោះ ​ឆាង ពេជ្រ​ ហៅ​ណឹ​ក​ ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​ ​ជនជាប់ចោទ​ឈ្មោះ​ ធាង ពេជ្រ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ។

    បច្ចុប្បន្ន​ប​ញ្ជូ​ន​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ចាត់ការ​តាមច្បាប់​៕

adverise with khmeread

មតិយោបល់