adverise with khmeread %e1%9e%85%e1%9f%84%e1%9e%9a

ឃាត់យុវជនម្នាក់តាមដីកាតុលាការពីបទប៉ុនប៉ងលួច

    បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​បរវេល​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៥​តាម​ដីកា​តុលាការ​ពីបទ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​អ្នកស្រុក ។​
    ប៉ូលិស​បាន​ឲ្យ​ដឹងថា កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បរវេល​បាន​អនុវត្ត​ដីកាចាប់ខ្លួន​លេខ ៣៨៦ ត​/​ព្រ ចុះ​ថ្ងៃទី ១១ កុម្ភៈ ២០១៥  របស់​ចៅក្រម​ស៊ីប​សួរ អ៊ុក សុវណ្ណ​រិ​ទ្ធ ចាប់ខ្លួន​ឈ្មោះ ពេជ្រ មាក​ភេទ​ប្រុស អាយុ​២៤ ឆ្នាំ​រស់នៅ​ភូមិ​សៀម ឃុំ អំពិល​ប្រាំ​ដើ​ម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ពីបទ​ប៉ុនប៉ង​លួច​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​សៀម ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​បរវេល ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ២៤ មករា ២០១៥​។​
    ក្រោយពេល​អនុវត្ត​ប៉ូលិស​បានរៀបចំ​ប​ញ្ជូន​ជននេះ​ទៅ​សាលាដំបូង​ខេត្ត បាត់ដំបង​ដើ​ម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី ៕​

adverise with khmeread

មតិយោបល់