adverise with khmeread Ef0b354d 7402 42d3 b66a 7e46b1bc86b3

ម៉ូតូ​មួយគ្រឿង​បើក​ទៅបុក​រថយន្ត​ពី​ចំហៀង​កង់​ក្រោយ​បណ្ដាលឱ្យ​របួសធ្ងន់​ខ្លួនឯង​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ហើយ​បើក​ម៉ូតូ​លឿន​ពេក​ដល់​ចំណុច​ផ្លូវកែង​បាន​ជ្រុល​ទៅបុក​រថយន្ត​ដោយសារតែ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ទើប​រងរបួស​ធ្ងន់​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង២០ ​និង​២០នាទី​យប់​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុច​ផ្លូវ​១០១១ ​កែង​និង​ផ្លូវ​១៩៧៤ ស្ថិត​ក្នុងភូមិ​ពោងពាយ ក្រុម៥ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    តាម​ប្រភព​ព័​ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​សព​ណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-6430 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយមាន​ជិះ​ក្នុង​រថយន្ត​ចំនួន​បីនាក់​ស្រីៗ តាមផ្លូវ​១០១១។​

    លុះ​មកដល់​ចំណុច​ផ្លូវកែង​ និង​ផ្លូវ១៩៧៤ ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ កណ្ដាល 1J-7349​ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ ហើយ​សង្ស័យ​ស្រវឹង​ផង​នោះ បាន​ជិះ​មក​បុក​ពី​ចំហៀង​ខាងស្ដាំ​នៃ​រថយន្ត​បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ខាងស្ដាំ (នៅ​មិនទាន់​ស្គាល់ឈ្មោះ)។​

    ចំណែកឯ​ម៉ូ​តូ​វិញ​វៀច​កង់​មុខ​ទាំងស្រុង រថយន្ត​កំពិត​ចំហៀង​ខាងស្ដាំ​តែ​មិនមាន​អ្នករងរបួស​អ្វី​នោះទេ។ ភ្លាមៗ​នោះ​អ្នក​នៅ​ម្ដុំ​នោះ​ក៏​ដូចជា​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​សែន​សុខ​ បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ទាន់ពេលវេលា​ ហើយ​បាន​ទាក់ទង​ទៅកាន់​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក​ឯកជន​បានមក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​។​

    ចំណែកឯ​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ៕

adverise with khmeread

មតិយោបល់