adverise with khmeread B7c51860 4568 475d 9dd1 15c341a8b20c

បើករថយន្ដលឿនដូចហោះ!!! កូរ៉ូឡា បុក​រះ​កាមរី​បា​ឡែ​ន​ និង​ម៉ូតូ​ហើយ...(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់ ទើបនឹង​ចេញពី ហាង​ KTV បើករថយន្ត​កូរ៉ូឡា មួយគ្រឿង​ទៅបុក​រថយន្ត​កាមរី​បា​ឡែ​ន បន្ថែម​ល្បឿន​រត់ ទៅបុក​ម៉ូតូ​ស្មាស់​មួយគ្រឿង​បណ្តាលឱ្យ​រងរបួស​ស្រាល​បុរស​២​នាក់ និង​ជ្រុល​ទៅបុក​របង​ផ្ទះ​លក់​ដែក​រង​រការ​ខូ​ត​ខាត​ទើប​រថយន្ត​ទៅមុខ​លែងរួច​។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង១២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី២៨ កក្ក​ដា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​២០០៤  ម្តុំ​ហាង ​KTV សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរស​ស្រវឹងស្រា​ជោកជាំ​ខាងលើនេះ​បើករថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉ូឡា ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-9705 ទើប​នឹង​ចេញពី ហាង ​KTV ម៉ូ​ឌែ​ន​ស៊ី​ធី បើក​តាមផ្លូវ​២០០៤ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន។

    ខណៈ​មកដល់​ចំណុច​មុខ​ហាង KTV រថយន្ត​បាន​រេ​ចង្កូត​ទៅបុក​រថយន្ត តាក់ស៊ី​កា​មរី​បា​ឡែ​ន​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេ​​ញ 2AG-7861 ​ខូចខាត កំពិត​ឆ្កូត​ថ្នាំ​ទ្វារ​មួយ​ចំហៀង​ខាងឆ្វេង។​

    បន្ទាប់មក​រថយន្ត​បាន​បន្ថែម​ល្បឿន​ប្រុង​រត់​គេច ​តែ​ដោយ​អ្នកបើកបរ​ស្រវឹង​ខ្លាំងពេក ទប់​ចង្កូត​មិន​ជាប់ បាន​ជ្រុល​មក​ខាងឆ្វេង​ដៃ ទៅបុក​ម៉ូតូ​ស្មាស់​វី បណ្ដាលឱ្យបុរស​២​នាក់ ដែល​កំពុង​ឈប់​នោម​តាមផ្លូវ រងរបួស​ស្រាល ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន ហោះ​ទៅបុក​របង​ទ្វារ​ដែក​ផ្ទះ​លក់​ដែក រង​រកា​ខូ​ត​ខាត ហើយ​រថយន្ត​បែក​កង់​ដាច់​កង់​មុខ​ទាំង​២ បន្ទាប់ពី​បង្ករួច​បុរស​ស្រវឹងស្រា បាន​ចេញពី​រថយន្ត​ទាំង​ទប់ខ្លួន​មិន​នឹង និយាយ​រវើរវាយ មិនដឹងខ្យល់​អី​សោះ។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែង​ និង​បាន​ឃាត់ខ្លួន​បុរស​ស្រវឹងស្រា​មក​ប៉ុស្តិ៍​ព្រមទាំង ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង មក​ធ្វើការ​វាស់វែង​រថយន្ត​បង្ក​និង​រថ​យន្តកា​ម​រី​បា​ឡែ​ន ម៉ូតូ​ស្មាស់​វី យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រង់ចាំ​ការដោះស្រាយ៕

 

adverise with khmeread

មតិយោបល់