adverise with khmeread Untitled 1

Mario Balotell ផុស​រូប​ធ្វើ​មុខ​បែបនេះ​ចង់​យ៉ាងម៉េច​ជាមួយ​លោក Jurgen Klopp?

    ​Mario Balotell បាន​ប្រើប្រាស់​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​បង្ហាញ​នូវ​អត្ថន័យ​ដ៏​អា​ថ៍កំ​បាំង​មួយ​អំពី​ស្ថានភាព​របស់គាត់​បច្ចុប្បន្ន បន្ទាប់ពី​ត្រូវបាន​មើលរំលង​សម្រាប់​ដំណើរ​ទស្សនកិច្ច​ប្រកួត​មិត្តភាព​នៅ​ទ្វីបអាមេរិក​របស់​ហង្ស​ក្រហម Liverpool ដោយ​អ្នកចាត់ការ​ទូទៅ​លោក Jurgen Klopp ។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី​រូបនេះ ត្រូវបាន​គេ​ដាក់ឱ្យ​ធ្វើការ​ហ្វឹកហាត់​ជាមួយនឹង​ឈុត​បម្រុង​យុវជន​របស់​ហង្ស​ក្រហម​នៅក្នុង​ប្រទេស​អង់គ្លេស ខណៈដែល​មិត្ត​រួម​ក្រុម​របស់គាត់​បាន​បន្តដំណើ​រ​ទស្សនកិច្ច​របស់​ពួកគេ​នៅក្នុង​សហរដ្ឋអាមេរិក​។​

​    ​អតីត​តារាបាល់ទាត់​ដ៏​លេចធ្លោ​វ័យ ២៦​ឆ្នាំ​រូបនេះ មិនត្រូវ​បាន​គេ​ដាក់ឱ្យ​លេង​នៅក្នុង​ការប្រកួត​មួយចំនួន​នៃ​ជំនួប​មិត្តភាព​របស់ Liverpool ឡើយ ខណៈដែល​ហង្ស​ក្រហម​បាន​យកឈ្នះ​ទៅលើ Tranmere Rovers, Huddersfield Town, Fleetwood Town និង Wigan Athletic នៅ​លើដី​ប្រទេស​អង់គ្លេស​។​

​    ​គាត់​បាន​ចំណាយពេល​កាលពី​រដូវ​កាល​មុន​នៅលើ​កិច្ចសន្យាខ្ចី​ជើង​ទៅ​ក្លឹប​អ៊ីតាលី AC Milan ប៉ុន្តែ​បាន​ត្រឡប់មក​ទឹកដី Anfield វិញ​នៅ​ការចាប់ផ្តើម​នៃ​ទីផ្សារ​ដោះដូរ​ដើមរដូវ​ក្តៅ​នេះ​។​

​    ​ទោះជា​យ៉ាងណាក្តី វា​បាន​បង្ហាញថា Balotell ហាក់ដូចជា​បាន​បាត់បង់​ការអត់ធ្មត់​ចំពោះ​ស្ថានភាព​របស់គាត់​នៅ​ក្លឹប​នេះ​ទៅហើយ ប្រសិនបើ​ផុស​ចុងក្រោយ​របស់គាត់​នៅលើ Instagram ចង់​មានន័យថា​គាត់​ខកចិត្ត​ចំពោះ​ការដែល​ខ្លួន​ស្ថិតក្នុង​ក្រុម​បម្រុង​នោះ​។ 

​    ​គាត់​បាន​ចែកចាយ​រូបភាព​មួយ​សន្លឹក​ដែល​លាយឡំ​នឹង​ការព្រលយ​ពាក្យ​មួយ​ឃ្លា​ថា "#​នេះ​ជា​រឿង​ពិត អរុណសួស្តី​"៕

adverise with khmeread
ប្រភព៖ thesportreview

មតិយោបល់