adverise with khmeread 502479078

Chelsea ក្លាយជា​ក្លឹប​គេ​ស្អប់​ជាងគេ​នៅ EPL

    ​ក្រុម​តោ​ខៀវ Chelsea បាន​ឡើងលើ​កំពូល​តារាង​លើ​ក្រុម​បិសាច​ក្រហម Manchester United ក្នុងនាម​ជា​ក្រុម​ដែល​គេ​ស្អប់​ជាងគេ​បំផុត​នៅក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League នេះ​បើ​យោងតាម​ការស្ទង់មតិ​ថ្មី​។​

​    ​យោងតាម​ការស្ទង់មតិ​ដោយ​វេ​ប​សាយ Daily Mirror តោ​ខៀវ​បាន​ហក់​មក​ជំនួស​តំណែង​បិសាច​ក្រហម​ក្នុងនាម​ជា​ក្រុម​ដែល​គេ​ស្អប់​បំផុត​នៅក្នុង​លី​ក​កំពូល​អង់គ្លេស ខណៈដែល Liverpool និង Manchester City តាម​ប្រកៀក​ប្រ​គិត​គ្នា​ពីក្រោយ​។​

​    ​ការស្ទង់មតិ​មួយ​នេះ​បានស្នើ​ទៅដល់​ប្រិយមិត្ត​បាល់ទាត់​បញ្ជាក់​ពី​ក្រុម​មួយណា​ដែល​ពួកគេ​ស្អប់ និង​ក្រុម​ណាមួយ​ដែល​ពួកគេ​ស្រឡាញ់ ហើយ Chelsea ទទួលបាន​លទ្ធផល​ដែល​គេ​មិន​ពេញចិត្ត​ច្រើនជាងគេ​បំផុត​។​

​    ​ការស្ទង់មតិ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ការ​ចោទសួរ​ទៅដល់​ប្រិយមិត្ត​ច្រើនជាង ១០.០០០​នាក់​នៅលើ​ការស្ទង់មតិ​របស់​ពួកគេ​។​

​    ​Bournemouth បាន​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ដែល​គេ​ស្អប់​តិចជាងគេ​បំផុត ខណៈដែល​ម្ចាស់​ជើងឯក​លី​ក​កំពូល​អង់គ្លេស Leicester City ស្ថិតនៅលើ​ចំណាត់ថ្នាក់​ទី ១៩៕

adverise with khmeread
ប្រភព៖ thesportreview

មតិយោបល់