adverise with khmeread Courtois gets panenkad by nba star copy

Thibaut Courtois ខ្មាស់​គេ​ជាមួយ​ក្បាច់​ស៊ុត Panenka ពី​សំណាក់​កីឡាករ​បាល់បោះ​អាមេរិក​

    ​កីឡាបាល់ទាត់ និង​កីឡាបាល់បោះ​គឺជា​ប្រភេទ​កីឡា​ខុសគ្នា​ស្រឡះ​។ ដោយ​មួយ​ប្រើ​បច្ចេកទេស​ដៃ និង​មួយទៀត​ប្រើ​ជើង​។​

​    ​រឿង​អាម៉ាស​មួយ​បាន​កើតឡើង​ក្នុង​វីដេអូ​មួយ​នេះ ខណៈដែល​តារាបាល់ទាត់​បាន​ប្តូរ​មក​ប្រើ​ដៃ និង​តារា​បាល់បោះ​បាន​ប្តូរ​មក​ប្រើ​ជើង​របស់គាត់​។ 

​    ​តារា​បាល់បោះ​មកពី​ក្របខ័ណ្ឌ​កំពូល​អាមេរិក NBA កីឡាករ Nikola Mirotić និង​អ្នកចាំទី​ដៃ​ស្អិត​របស់​តោ​ខៀវ Chelsea កីឡាករ Thibaut Courtois បាន​ណាត់គ្នា​ប្រកួតប្រជែង​ដោយ​ការ​សុ​តបាល់​ប៉េ​ណា​ល់​ទី​។​

​    ​ឥឡូវ យើង​អាច​ឃើញ​តារាបាល់ទាត់​អន្តរជាតិ​បែ​ល​ហ្ស៊ី​ក​ដែលជា​អ្នកចាំទី​ដ៏​ល្អ​បំផុត​មួយរូប​នៅក្នុង​ពិភពលោក ដែល​អ្នកនឹង​រំពឹងថា​នឹង​អាច​ដោះស្រាយ​យ៉ាង​ងាយស្រួល​តទល់​នឹង​បុគ្គល​ម្នាក់​ដែល​មិនមែន​សូម្បីតែ​ជា​អ្នក​បាល់ទាត់​អាជីព​ផង​នោះ​។​

​    ​ប៉ុន្តែ​អ្វីៗ​មិន​ដូចជា​ការគិត​នោះឡើយ​។ ជាមួយ​លទ្ធផល​កំពុង​នៅ ២-២ កីឡាករ​បាល់បោះ​មកពី​ក្រុម Chicago Bulls បាន​ស៊ុត​មួយ​ទំហឹង​មនុស្ស​ចាស់​ទម្លាយ​សំណាញ់ និង​ប្រហារ Courtois ជាមួយ​ការ​ស៊ុត​ក្បាច់ Panenka យ៉ាង​ល្អឥតខ្ចោះ​។​

​    ​វា​បានធ្វើឱ្យ Courtois បានត្រឹមតែ​ហក់​ដាច់​ចង្កេះ​ទៅខាង​ឆ្វេង​ជាមួយនឹង​គ្រាប់​បាល់​ដ៏​អស្ចារ្យ​មួយ​នេះ​ប៉ុណ្ណោះ​៕