adverise with khmeread 96266f81 a219 48d9 b7f7 f5a29daf06eb

ប្ដីមានស្រីក្រៅផ្ទះខាំអណ្ដាត!!! ខ​ល​ហៅ​ឡានពេទ្យ​រាប់​ម៉ោង​មិនឃើញ​មកមានតែ...​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវបាន​បងប្អូន​ដាក់​អង្រឹង​សែង​យកទៅ​មន្ទីរពេទ្យ ​បន្ទាប់ពី​រូបនាង​ ដែល​ទើបតែ​ឆ្លងទន្លេ​រួច៤​ខែ ​ហើយ​ប្រចណ្ឌប្តី​មាន​ស្រី​ថ្មី ​ធ្វើឱ្យ​នាង​ខឹង​ចិត្ត​ខាំ​អណ្តាត​ខ្លួនឯង​ប៉ុនប៉ង​សម្លាប់ខ្លួន តែ​ពេល​ខ​ល​ទៅ​ឡានពេទ្យ​រាប់​ម៉ោង​មិនឃើញ​មក​ទទួល​សោះ។​

    ហេតុការណ៍​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៧ ​ខែកក្កដា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ការដ្ឋាន​សាងសង​ឃ្លាំង​ស្តុក​អង្ករ ស្ថិត​ភូមិ​អ​ន្សរ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ស្ត្រី​ដែល​ខាំ​អណ្តាត​ខ្លួនឯង​ប៉ុនប៉ង​សម្លាប់ខ្លួន​នោះ​ឈ្មោះ​ ងូ​យ សោភា អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​អង្គ ឃុំ​ព្រះ​ស្រែ ស្រុក​រមាសហែក ខេត្តព្រៃវែង​។ ចំណែក​ប្តី​កំហូច​នោះ​ឈ្មោះ ​ធឿន ធី អាយុ​៣១ឆ្នាំ មុខរបរ​ជាងសំណង់ នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​។​

    តាម​សាក្សី​ដែលជា​បងប្អូន​ជីដូនមួយ​បានឱ្យដឹងថា បុរស​ជា​ប្តី​នោះ​បានមក​ធ្វើការ​សំណង់​តាំងពី​ប្រពន្ធ​ឆ្លងទន្លេ​ បាន​ជិត​មួយខែ​មកម្ល៉េះ ហើយក៏​មិនដែល​ទៅផ្ទះ​ដែរ​និង​លួច​សម្ងំ មាន​ស្រី​ថ្មី​នៅឯ​ភ្នំពេញ។​

    បន្ទាប់មក​ក៏​បែកធ្លាយ​រឿងនេះ​ដល់​ប្រពន្ធ​រហូត​ព្រឹក​ថ្ងៃទី​២៧ ​ខែកក្កដា ​ឆ្នាំ​២០១៦ ស្ត្រី​ជា​ប្រពន្ធ​ក៏បាន​នាំ​កូនតូច​ដែល​ទើប​សម្រាល​បាន​៤​ខែ មក​ភ្នំពេញ​ដើម្បី​ជួប​ប្តី​និង​នាំទៅ​ស្រុក​វិញ​។​

    ខណៈ​មកដល់​ស្ត្រី​ជា​ប្រពន្ធ​ក៏បាន​បបួល​បុរស​ជា​ប្តី​ទៅ​ស្រុក​វិញ​តែ​ប្តី​មិន​ព្រម ធ្វើឱ្យ​ស្ត្រី​ជា​ប្រពន្ធ​មានចិត្ត​ខឹង​យ៉ាងខ្លាំង​ទើប​សម្រេចចិត្ត​ខាំ​អណ្តាត​ខ្លួនឯង​ដើម្បី​បញ្ចប់ជីវិត តែ​ត្រូវបាន​គេ​ឃើញ​ទាន់​ជួយសង្គ្រោះ​ខ​ល​ហៅ​ទៅ​រថយន្ត​សង្គ្រោះ​ដើម្បី​ជួយ។

    ដោយ​ចាំមើល​ផ្លូវ​រថយន្ត​សង្គ្រោះ​យូរ​ទៅៗ​ទើប​សម្រេចចិត្ត​នាំគ្នា​ចង​អង្រឹង​សែង​ជនរងគ្រោះ​បណ្តើ​រខ​ល​ហៅ​រថយន្ត​សង្គ្រោះ​បណ្តើរ​អស់​ជាច្រើន​ម៉ោង​នៅតែ​មិនឃើញ រួចមក​ទើប​ប្រទះឃើញ​កង់​បី​ដែល​បើក​ឆ្លងកាត់ ហៅ​ដឹក​ទៅ​មន្ទីរពេទ្យ​មណ្ឌល​សុខភាព​សំរោងក្រោម​ដើម្បី​សង្គ្រោះ៕


 

adverise with khmeread

មតិយោបល់