adverise with khmeread 36a282b400000578 3710420 image a 1 1469621348443

Gonzalo Higuain ក្លាយជា​វីរបុរស​ពី​ពេលណា​? អ្នកគាំទ្រ Juventus ស្វាគមន៍​ចំណូល​ថ្មី​ដូច​មេទ័ព​ជាញជ័យ​

    ​Gonzalo Higuain បាន​ឈាន​ជើង​មកដល់​ទីក្រុង​តួ​រី​ន​ហើយ​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ចាប់ផ្តើម​ដំណាក់កាល​ថ្មី​នៃ​អាជីព​របស់គាត់​ក្នុងនាម​ជា​សមាជិក​ថ្មី​របស់​សេះបង្កង់ Juventus ដែលមាន​តម្លៃ​ខ្លួន ៧៦​លាន​ផោន (​ជាង​១០០​លាន​ដុល្លារ​)​។​

​    ​ជាមួយ​ការរំពឹងទុក​ខ្លាំង​ឡើងៗ​ថា Paul Pogba នឹង​ត្រូវគេ​ទិញយក​ឆាប់ៗ​នេះ Juventus បាន​រំលឹក​ដល់​ពិភព​បាល់ទាត់​ថា​ខ្លួន​មិនមែន​អន់​ទេ តាមរយៈ​ការ​ជះ​លុយ​ជាង ១០០ លាន​ដុល្លារ​លើ Higuain​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​វ័យ ២៨​ឆ្នាំ​រូបនេះ នឹង​ទទួល​ប្រាក់បៀវត្សរ៍​ចំនួន ៦,៣​លាន​ផោន (​ជាង​៨,៣​លាន​ដុល្លារ​) ក្នុង​មួយឆ្នាំ បន្ទាប់ពី​បាន​បំពេញ​នៅលើ​កុងត្រា​រយៈពេល ៥​ឆ្នាំ​របស់គាត់ ដោយ​បញ្ចប់​ទំនាក់ទំនង​រយៈ​ពេល​បី​ឆ្នាំ​ជាមួយ​ក្លឹប​ចាស់​របស់ខ្លួន Napoli​។​

​    ​ពេល​កីឡាករ​នេះ​មកដល់​ទីក្រុង​តួ​រី​ន​កាលពី​ថ្ងៃ​ពុធ គេ​សង្កេតឃើញ​អ្នកគាំទ្រ​យ៉ាងច្រើន​ចេញមក​គាំទ្រ ប្រៀប​បីដូច​ជា​កីឡាករ​រូបនេះ​ជា​វីរបុរស​របស់​ពួកគេ​យ៉ាង​អ៊ីចឹង​៕ 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់