adverise with khmeread 184c7374 c808 490f b1d5 437fb76dff11

ស្រវឹងស្រា​ជោកជាំ!!!​ បើករថយន្ដបុករះគ្មានត្រាប្រណី...​(​មាន​វីដេអូ​)

    ភ្នំពេញ ​៖ បុរស​ពីរ​នាក់​ស្រវឹងស្រា​ឡើង​ជោកជាំ បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក ​LAND CRUISER ក្នុង​ល្បឿន​យ៉ាង​លឿន បាន​រេ​ចង្កូត​ទៅបុក​រ៉ឺម៉ក​ម៉ូតូ ​ដែល​កំពុង​តែបើ​កលើ​ដងផ្លូវ ធ្វើឱ្យ​ប្រុស​ស្រី​៣​នាក់​រងរបួស​ធ្ងន់​ និង​ស្រាល រួច​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់ និង​បន្ថែម​ល្បឿន​ទាំង​ដាច់​កា​ឡែក​ង់​មុខ ជ្រុល​ទៅបុក​រថយន្ត​ LEXUS LX470 ដែល​ចត​ទុកចោល ចំ​គូទ​ពី​ចំហៀង​បណ្ដាល​ឱ្យ​រង​ការខូចខាត។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​កាលពី​វេលា​ម៉ោង១ ​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​បណ្ណាគារ​អន្តរជាតិ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន។​

    តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​បង្ក​ម៉ាក ​LAND CRUISER ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2K-2943 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់ទៀត ដែល​ពួកគាត់​ស្រវឹងស្រា​ឡើង​ជោកជាំ បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​រេ​ចង្កូត​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​ដឹក​បន្លែ​ពីក្រោយ​ពេញទំហឹង ​បណ្ដាល​ឱ្យរ៉ឺ​ម៉ក​ម៉ូតូ​អូស​ទៅបុក​ដើមឈើ​បាក់​អស់​មួយ​ដើម រួមទាំង​ធ្វើ​ឱ្យ​ម្ចាស់​រ៉ឺម៉ក​ប្រុស​ស្រី​៣​នាក់រ​ងរ​បូស​ធ្ងន់​ និង​ស្រាល។​

    ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​រថយន្ត​បង្ក​បើក​បុករ៉ឺ​ម៉ក​ម៉ូតូ​ដឹក​បន្លែ​រួចហើយ ក៏​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់ និង​បន្ថែម​ល្បឿន​ឡើងលើ​ទ្រូងផ្លូវ​រហូត​ដាច់​កង់​មុខ​ផ្នែក​ខាងឆ្វេង ធ្វើឱ្យ​កង់រ​ត់ទៅ​ផ្លូវ​ម្ខាង​ទៀត ហើយ​រថយន្ត​បាន​រេ​ចង្កូត​ទៅបុក​រថយន្ត ​LEXUS LX470 ដែល​ចត​ទុក​លើ​ច​ញ្ចើ​ម​ផ្លូវ ចំ​គូទ​ពី​ច​ហៀ​ង​បណ្ដាលឱ្យ​រង​ការខូចខាត និង​រថយន្ត​បង្ក​រង​ការខូចខាត​ពីមុខ​និង​ចំហៀង​យ៉ាងដំណំ តែ​មិន​បណ្ដាល​ឱ្យ​អ្នក​នៅក្នុង​រថយន្ត​រង​របួស​នោះទេ​។​

    ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក ​និង​អ្នករួមដំណើ​ជាមួយ ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​សមត្ថកិច្ច ចំណែកឯ​ជនរងគ្រោះ​ខាង​រ៉ឺម៉ក​ម៉ូតូ ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ។​

    ដោយឡែក​រថយន្ត​បង្ក​វិញ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​នរាយ​ការណ៍​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

 

adverise with khmeread

មតិយោបល់