adverise with khmeread C3ca92d9 b010 441b a480 04751852b7c2

មិនធម្មតា! ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​គំរាម​ប្លន់​យក​ម៉ូ​តូ Today

    ភ្នំពេញ ៖ ប៉ូលិស​បាន​បង្ក្រាប​ជាក់ស្តែង​ករណី​ប្រើ​ដាវ​កែច្នៃ​គំរាម​ប្លន់​យក​ម៉ូតូ​មិនបាន​សម្រេច​នៅ​ថ្ងៃទី​២៧ កក្កដា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១៧​ និង​៣០​នាទី ចំណុច​ផ្សា​របឹង​សាឡាង​ថ្មី ផ្លូវ​បេតុង ក្រុមទី​១៣ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​ខណ្ឌឫស្សីកែវ​និយាយថា ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បានមក​ប្តឹង​សមត្ថកិច្ច ភ្លាមៗ​នោះ​កម្លាំង​ល្បាត​ខណ្ឌ​ប៉ុស្តិ៍​ដែល​កំពុង​ល្បាត​នៅ​ជិត​នោះ បាន​ចុះទៅ​កន្លែងកើតហេតុ និង​បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ ឈានទៅដល់​ការឃាត់ខ្លួន រួម​នឹង​វត្ថុតាង​ដាវ​កែច្នៃ ចំនួន​២​ដើម យកមក​កាន់​ប៉ុស្តិ៍​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ​ សាន់ ចាន់វាសនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៩៣១ ផ្លូវរថភ្លើង ក្រុមទី​១០ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា Today​ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1DE.3632។

    ចំណែក​ជនសង្ស័យ​ឈ្មោះ អ៊ុត សុខា​ ហៅ អា​ខ្មៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ។​

    នៅ​ចំពោះមុខ​ផ្នែក​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ កំពុង​សាកសួរ យក​ចម្លើយ ស្រាវជ្រាវ​រក​បក្សពួក និង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់