adverise with khmeread Index

ភ្លើងឆេះផ្ទះជាន់ទី៤ក្បែរផ្សារអូរឫស្សីបំផ្លាញទ្រព្យសម្បត្តិអស់៦ពាន់ដុល្លារ

     ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅផ្ទះ​លេខ​៩៤​អឺ​៤​ហ្សិត​ជាន់​ទី​៤ ក្រុម​៣៤​ភូមិ​៥ ផ្លូវ​ហ្សា​ល​ឌឺ​ហ្គោល ស្ថិតក្នុង​សង្កាត់​អូរឫស្សី​៣ ខណ្ឌ​៧ មករា កាលពី​ម្សិល​ម៊ិ​ញ​បំផ្លាញ​ទ្រព្យសម្បត្តិ​គិត​ជា​ទឹកប្រាក់​៦​ពាន់​ដុល្លារ​។​នេះ​បើតាម​ការអះអាង​ពី​ម្ចាស់ផ្ទះ​ប្រាប់​ដល់​សមត្ថកិច្ច ។​
    ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ​សុខ ហួរ​ភេទ​ស្រី​អាយុ​៦០​ឆ្នាំ​មុខរប​លក់ដូរ ស្នាក់​នៅផ្ទះ​ខាងលើ​ជាន់​ទី​៤​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ​សង់​អំពី​ថ្ម​ប្រក់​ស័ង្កសី ហើយ​សម្ភារ​:​ក្នុងផ្ទះ​ឆេះ​ទាំងស្រុង​គិត​ជា​លុយ​៦​ពាន់​ដុល្លារ​។​ភ្លើង​ចាប់ផ្តើម​ឆេះ​នៅ​ម៉ោង​១០​និង​៤៥​នាទី​ខណ​:​ពេល​ម្ចាស់ផ្ទះ​មិន​នៅ​។​បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​មូលហេតុ​បណ្តាលមកពី​ទុស្សេ​ចរន្តអគ្គិសនី​ចេញពី​កន្លែង​សែន​កុងម៉ា​។​
    ប៉ូលិស​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹងថា ប៉ូលិស​ការិយាល័យ​ពន្លត់​អគ្គិភ័យ​បាន​ជួយ​អន្តរាគមន៍​ដោយ​ប្រើប្រាស់​រថយន្ត​១០​គ្រឿង​,​រថយន្ត អង្គភាព​ង​៧០​ចំនួន​៣​គ្រឿង​និង រថយន្ត​ស្រា​បៀរ​កម្ពុជា​មួយគ្រឿង បាញ់​ទឹក​អស់​១៥​រថយន្ត​ស្មើនឹង​៨០ ម៉ែត្រគូប ។ ដោយសារតែ​ផ្ទះ​នៅ​ដល់​ជាន់​ទី​៤ ប៉ូលិស​បាន​ប្រើ​រថយន្ត​ដែលមាន​ដង​ប្រ​ម៉ោ​យ​វែង​ទើប​អាច​បាញ់​ដល់​គោលដៅ ហើយ​មិន​ឆេះ​រាលដាល​បន្តទៀត​។​ក្នុង​ហេតុការណ៍​នេះ​ពុំមាន​អ្នករងគ្រោះថ្នាក់​ឡើយ​៕​

 

adverise with khmeread

មតិយោបល់