adverise with khmeread 13871738 265767037137750 671488622 n

ហេតុអ្វីបងកាប់អូន? ប្រពន្ធ និងបុរសម្នាក់ទៀតចូលពេទ្យ ហើយប្ដីជាប់ខ្នោះ

    កំពង់ធំ ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេ​នា មួយ​កើតឡើង​នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ ប្តី​កាប់​ប្រពន្ធ​និង​បុរស​ម្នាក់​របួសធ្ងន់ កាលពី​យប់​ថ្ងៃទី​២៧​ កក្កដា ​ឆ្នាំ​២០១៦។​

     ប៉ូលិស​ស្រុក​សន្ទុក​បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់​គឺ​ ទី១-​ឈ្មោះ​ ចាន់ សុខ​ជា ភេទ​ប្រុស អាយុ​២៨ឆ្នាំ ​និង​ទី២-ឈ្មោះ ​ហៀ​ង ឡៃ​ហ៊ី​ន ភេទ​ស្រី អាយុ​៣០ឆ្នាំ ​(​ត្រូវជា​ប្រពន្ធ របស់​ជនសង្ស័យ​) ពួក​គេស្នាក់នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ។​

    ចំណែក​ជនសង្ស័យ ឈ្មោះ​ យាប ឌី ភេទ​ប្រុស​ អាយុ​២៩ឆ្នាំ ឃាត់ខ្លួន និង​ដកហូត​វត្ថុតាង​កាំបិត។​ ដោយប៉ូលិសទាន់បញ្ជាក់ពីមូលហេតុ នៃអំពើហិង្សានេះនៅឡើយ។ ​

    ពេលនេះ​ប៉ូលិស​ជំនាញ​កំពុង​សាកសួរ និងកសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការខេត្ត​៕

adverise with khmeread

មតិយោបល់