adverise with khmeread 36a0acf500000578 3710374 image a 24 1469612052218

កំពូល​តារា​បង្ហាញ​ម៉ូត​ចាយ​សុដន់​! ពេល​ធំ​ពេក​កើត​ចិត្ត​ស្តាយក្រោយ តែ​អត់​ហ៊ាន​វះ​ពង្រួម​វិញ​ទេ​ខ្លាច​រកលុយ​លែង​បាន​

    ​តាម​ប្រភព​វេ​ប​សាយ Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​បានឱ្យដឹងថា ស្ត្រី​ម្នាក់ ដែលមាន​ដោះ​ធំ​ពេក​រហូត​ធ្វើឱ្យ​ទាញ​ឆ្អឹង​ដង​កំបិត​នោះ បាន​ពណ៌នា​អំពី​ពេលដែល​នាង​ដឹងខ្លួន​ថា នាង​បានធ្វើ​ជ្រុល​ហួសហេតុ​ចំពោះ​សុដន់​របស់​នាង និង​ឥឡូវ​បង្ខំចិត្ត​រក​ពេទ្យ​ឱ្យជួយ​។ 

​    ​តារា​បង្ហាញ​ម៉ូត​ឆើតឆាយ Candy Charms អាយុ ២៥ ឆ្នាំ​មកពី​ទីក្រុង Essex (​អង់គ្លេស​) បាន​វះកាត់​ពង្រីក​ដោះ​មិនតិចជាង ៣ ដង​ទេ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​ឥឡូវនេះ​សុដន់​នាង​មាន​ទំហំ ៣២ LL ហើយ​។​

​    ​ប៉ុន្តែ​នៅពេល​អាជីព​បង្ហាញ​ម៉ូត​របស់ Candy Charms ចាប់ផ្តើម ក្រោយ​ការវះកាត់ នាង​បានចាប់ផ្តើម​ពិបាកធ្វើ​កិច្ចការ​ប្រចាំថ្ងៃ និង​ឥឡូវនេះ​ទទួលស្គាល់ថា នាង "​ស្តាយក្រោយ​" ចំពោះ​ការសម្រេចចិត្ត​របស់​នា​ង​។ 

​    ​នាង​បាន​និយាយថា នាង​មាន​ស៊ី​លី​កូន​ក្នុង​ដោះ​រហូតដល់​ទៅ ២៥០០cc (២,៥ លីត្រ​) ពេល​វះកាត់​ពង្រីក​ជា​លើក​ទី ៣​។ 

​    ​ទោះ​វេជ្ជបណ្ឌិត​ណែនាំ​ឱ្យ​នាង​វះ​ស៊ី​លី​កូន​ចេញ ក៏​នាង​នៅតែ​ចចេះ​មិន​ព្រម​ធ្វើតាម​ដែរ ព្រោះ​ខ្លាច​បាត់​អ្នកគាំទ្រ និង​រកលុយ​លែង​បាន​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់