adverise with khmeread 75869b9f 5e59 4cd7 afb7 295df97069f8

ឃាត់​លោកសង្ឃ​១​អង្គ​ពាក់ព័ន្ធ​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន

    កែប ៖ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ជា​លោកសង្ឃ​១​អង្គ ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុងកែប ឃាត់ខ្លួន រួមជាមួយ​ថ្នាំញៀន​១​កញ្ចប់​តូច កាលពី​ម៉ោង​៧​ និង​៣០​នាទី​យប់ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ ក្នុងភូមិ​ព្រៃធំ សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប​។​

    ប៉ូលិស​ក្រុងកែប បានឱ្យដឹងថា ជនសង្ស័យជា​ព្រះសង្ឃ ព្រះនាម សុខ ចាន់​ឌី មាន​ជន្មាយុ​២២​ព្រះវស្សា គង់នៅ​វត្តភ្នំ​ព្រូស ក្នុងភូមិ សង្កាត់​កន្លែង​ឃាត់ខ្លួន​ខាងលើ​។ វត្ថុតាង​សមត្ថកិច្ច​រឹបអូស​បាន រួមមាន​ ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន​០១​កញ្ចប់​តូច​,​ ទូរស័ព្ទដៃ ០៣​គ្រឿង និង​សម្ភារៈពាក់ព័ន្ធ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

    ក្រោយ​កម្លាំង​ឃាត់ខ្លួន​រួច ក៏​បញ្ជូន​នាំមក​សាកសួរ នៅ​អធិការ​ក្រុងកែប ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ឡើង​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់