adverise with khmeread 36a62f1800000578 0 image a 40 1469656923067

Juventus យល់ព្រម​ឱ្យ​បិសាច​ក្រហម​ដឹក​ដៃ Pogba ត្រឡប់​ទៅវិញ​ហើយ ប៉ុន្តែ​ត្រូវ​យល់ព្រម​សំណើ​មួយ​នេះ​សិន​

    ​សេះបង្កង់ Juventus ត្រៀមខ្លួន​ជាស្រេច​ដើម្បី​អនុញ្ញាតឱ្យ Paul Pogba ចូលរួម​ជាមួយ​បិសាច​ក្រហម Manchester United សម្រាប់​តម្លៃ​ខ្លួន​ឯតទគ្គ​កម្ម ៩២​លាន​ផោន (​ជាង​១២១​លាន​ដុល្លារ​) រួម​នឹង​ការបន្ថែម ៨​លាន​ផោន (​ជាង​១០​លាន​ដុល្លារ​) ពីលើ​នេះ ប្រសិនបើ​បិសាច​ក្រហម​យល់ព្រម​បង់ប្រាក់​បន្ថែម ២០​ភាគរយ​ទៅឱ្យ​ពួកគេ​សម្រាប់​ប្រាក់រង្វាន់​របស់​ខ្សែបម្រើ​រូបនេះ និង​ភ្នាក់ងារ​របស់គាត់ គឺ​លោក Mino Raiola ព្រមទាំង​ការបន្ថែម​ពីលើ​នេះ​ផងដែរ​ប្រសិនបើ​គាត់​ឈ្នះ​ពាន Ballon d'Or​។​

​    ​បិសាច​ក្រហម​បាន​ស្ទាក់​ស្ទើរចិត្ត​ក្នុង​ការជួយ​សេះបង្កង់​លើ​រឿង​តាម​ការរៀបចំ​ណាត់ជួប​គ្នា​ដោយ​លោក Raiola ជាពិសេស​បន្ទាប់ពី​ការស្នើ​ឡើង​នូវ​តម្លៃ​មួយ​នេះ​។ ទោះជា​យ៉ាងណាក្តី ម្ចាស់​ជើងឯក​លី​ក​កំពូល​អ៊ីតាលី​បាន​និយាយថា​ប្រសិនបើ​បិសាច​ក្រហម​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន ខ្សែបម្រើ​វ័យ ២៣​របស់​ពួកគេ​នឹង​អាច​ត្រឡប់​ទៅកាន់​ផ្ទះ​របស់ខ្លួន​វិញ​បាន​។​

​    ​កិច្ចចរចា​មួយ​នេះ​បានធ្វើ​នៅ​សណ្ឋាគារ Milan Palazzo Parigi កាលពី​ថ្ងៃ​អង្គារ រួម​នឹង​កិច្ចចរចា​តម្លៃបន្ថែម​កំពុង​នឹង​ដំណើរការ​រវាង​លោក Raiola និង​អនុប្រធាន​ប្រតិបត្តិ​ក្លឹប​បិសាច​ក្រហម​លោក Ed Woodward ខណៈដែល​ពួកគេ​រក​វិធី​ធ្វើយ៉ាងណា​ដើម្បី​បង់លុយ​បន្ថែម​ខាងក្រៅ ២០ លាន​ផោន​។​

​    ​ទន្ទឹមនឹង​នេះដែរ Pogba ដែល​បច្ចុប្បន្ន​កំពុងស្ថិត​នៅ​ថ្ងៃ​ឈប់សម្រាក​នៅ​ក្រុង​ម៉ៃ​អា​មី​សហរដ្ឋអាមេរិក​នៅឡើយ បាន​ផ្ញើ​សារ​ទៅកាន់​ប្រិយមិត្ត​បិសាច​ក្រហម ដោយ​ធ្វើឱ្យ​ពួកគេ​សប្បាយចិត្ត​មិន​ស្ទើរ​ទេ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ នាពេល​ដែល​គាត់​បាន​បង្ហោះ​រូបថត​របស់គាត់​មួយ​សន្លឹក​នៅលើ​បណ្តាញ​សង្គម Instagram ជាមួយនឹង​ការកែច្នៃ​មួយ​សម្ញែង​ពណ៌​ក្រហមឆ្អិនឆ្អៅ​ដែល​តំណាងឱ្យ​ក្លឹប​ស្ថិតនៅក្នុង​រូបភាព​ស​ខ្មៅ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់