adverise with khmeread 1

Zlatan Ibrahimovic ទីបំផុត​មក​ហ្វឹកហាត់​ថ្ងៃទី ១ ក្រោម​ការដឹកនាំ​របស់ Jose Mourinho ហើយ​

    ​Zlatan Ibrahimovic បានធ្វើការ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​បិសាច​ក្រហម Manchester United ថ្មី​របស់គាត់​ជា​លើកដំបូង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​    ​Ibrahimovic ត្រូវបាន​គេ​ផ្តិត​ជាប់​រូបភាព​នៃ​ការធ្វើដំណើរ​មកដល់​ជំរំ​ហ្វឹកហាត់ Carrington របស់​បិសាច​ក្រហម​ស្ថិតនៅក្នុង​ឡាន BMW ពណ៌​ស​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ក្នុងប្រទេស​អង់គ្លេស​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្លឹប​ក្នុង​កិច្ចសន្យា​មិនមាន​តម្លៃ​ខ្លួន​មួយ​កាលពី​ដើមខែ​នេះ ប៉ុន្តែ​មិនទាន់បាន​បង្ហាញខ្លួន​ជា​លើកដំបូង​សម្រាប់​ក្លឹប​នៅឡើយ​នោះទេ​។​

​    ​តារាបាល់ទាត់​វ័យ ៣៤​ឆ្នាំ​រូបនេះ បាន​ខកដំណើរ​ទស្សន​កិច្ច​ទៅកាន់​ប្រទេស​ចិន​របស់​បិសាច​ក្រហម បន្ទាប់ពី​បានបញ្ចប់​ភារកិច្ច​នៅ​ព្រឹត្តិការណ៍ Euro 2016 ដែល​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​គឺជា​លើកដំបូង​ហើយ​សម្រាប់​ក្រុម​ទាំងមូល​ដែល​បាន​ចូលរួម​ពេញលេញ​ជាមួយគ្នា​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ប្រកួត​មិត្តភាព​របស់​ពួកគេ បន្ទាប់ពី​ការធ្វើដំណើរ​មកដល់​ជា​បន្តបន្ទាប់​របស់ Marouane Fellaini, Bastian Schweinsteiger, Morgan Schneiderlin និង Anthony Martial នាពេល​កន្លងមក​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់