adverise with khmeread 13866829 265857637128690 1037458486 n

ប្ដីពាល ការ​ប្រពន្ធ​មក​ដើម្បី​វាយ​បែក​ភ្នែក​

    កណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៧​ កក្កដា​ ឆ្នាំ២០១៦​ វេលា​ម៉ោង​១៦ ​និង​៣០​នាទី នៅ​ចំណុច​ភូមិ អ​ញ្ជែ​ង​លើ ឃុំពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បន្ទាប់ពី​ឈ្លោះប្រកែក​ពាក្យសម្តី​គ្នា​ហើយ​វាយ​ប៉ោង​ភ្នែក​ប្រពន្ធ។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ វី ស្រី​ពៅ ភេទ​ស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅ ភូមិឈូក ឃុំស​ន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មាន​របួសស្នាម ប៉ោង​ហើម​ជាំភ្នែក​ស្តាំ​០១កន្លែង​ (​ជា​ប្រពន្ធ​)​។ ​ជនល្មើស ឈ្មោះ ផ្លា​យ សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខ កសិករ​មាន​ទីលំនៅ​ភូមិ​ឈូក ឃុំស​ន្លុ​ង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ប្តី (​ឃាត់ខ្លួន​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៥​ កក្កដា​ ឆ្នាំ​២០១៦ ជនល្មើស និង​ជនរងគ្រោះ​បាននាំគ្នា​មកលេង​ផ្ទះ​ឪពុកធម៌ ឈ្មោះ ម៉ុ​ល នៅ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឬ​ស្សី និង​ស្នាក់នៅ​ទីនោះ។​

    លុះដល់​ថ្ងៃកើតហេតុ​ជនល្មើស ប្ដី​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​បបួល​ប្រពន្ធ​ឈ្មោះ​ ​វី ស្រី​ពៅ ទៅលេង​ផ្ទះ​ឪពុកម្តាយ​របស់ខ្លួន​នៅ​ភូមិ​អ​ញ្ជែ​ង​ក្រោម ឃុំ​ពុក​ឬ​ស្សី តែ​ជនរងគ្រោះ​ប្រកែក។​

    បន្ទាប់មក​ក៏មាន​ជម្លោះ​ពាក្យសំដី​ជាមួយគ្នា ភ្លាមនោះ​ជនល្មើស​បាន ចាប់​បោចសក់​ជនរងគ្រោះ អូស​ចូលទៅ​ក្នុងផ្ទះ​ឈ្មោះ ម៉ុ​ល ប្រតាយប្រតប់​គ្នា។ ពេលនោះ​ជនល្មើស​បាន​ដាល់​ជាច្រើន​ដៃ​ត្រូវចំ​ភ្នែក​ស្តាំ​ប្រពន្ធ បណ្តាលឱ្យ​របួស​ប៉ោង​ហើម​ជាំ ហូរឈាម។

    ក្រោយមក​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ពុក​ឬ​ស្សី ហើយ​ប៉ូលិស​ប៉ុស្តិ៍​បាន​ចុះ​អន្តរាគមន៍ ឃាត់ខ្លួន​ជនល្មើស​ឈ្មោះ ផ្លា​យ សំណាង បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី៕


 

adverise with khmeread

មតិយោបល់