adverise with khmeread 1

នេះ​ជា​ពាណិជ្ជកម្ម​ហួសចិត្ត​បំផុត​របស់​ម្ចាស់​ឧបត្ថម្ភ​ធំ​របស់ Man Utd

​    ​អ្នក​ប្រហែលជា​ដឹង​ច្បាស់​ហើយ​ថា ក្រុមហ៊ុន​រថយន្ត​ម៉ាក Chevrolet គឺជា​អ្នក​ឧបត្ថម្ភ​ដ៏​សំខាន់​របស់​ក្រុម​បិសាច​ក្រហម Manchester United ។​

​    ​ជា​អកុសល ការចំណាយ​ទុនវិនិយោគ​អស់​រាប់សិប​លាន​ដុល្លារ​គឺ​តម្រូវឱ្យ​អ្នកធ្វើ​អ្វី​គ្រប់យ៉ាង​តាម​តម្រូវ​ការដែល​ពួកគេ​ចង់បាន​។ ជាក់ស្តែង​នៅក្នុង​វីដេអូ​ពាណិជ្ជកម្ម​ចុងក្រោយ​រប​ស់ Chevrolet ដែល​បានចេញ​ជា​ផ្លូវការ​នៅលើ​បណ្តាញ​សង្គម Twitter ផ្លូវការ​របស់​ពួកគេ គឺជា​ការផ្សព្វផ្សាយ​ដ៏​អន់​បំផុត​ដែល​អ្នក​នឹងមិន​ធ្លាប់​បានឃើញ​ពីមុនមក​ទេ​។​

​    ​នៅក្នុង​វីដេអូ​មួយ​នេះ អ្នកនឹង​បានឃើញ Jesse Lingard កំពុង​បង្ហាត់​ក្បាច់​រាំ DAB ដែលមាន​ប្រភពដើម​មកពី​ក្បាច់​រាំ​ហ៊ី​ប​ហប​របស់​តំបន់​អា​ត្ល​ង់​តា ទៅដល់​សិស្ស​ប្អូន​ក្នុង​ក្រុម​បិសាច​ក្រហម​របស់គាត់ ដែល​យើង​តែងតែ​ឃើញ​ចង្វាក់រាំ​មួយ​នេះ​រាល់​ការ​ស៊ុត​បញ្ចូល​ទី​របស់គាត់​ដែលមាន​ភាពស្រដៀងគ្នា​ទៅនឹង Paul Pogba អ៊ីចឹង​ដែរ​។​

​    ​ឯកសារ​វីដេអូ​មួយ​នេះ​មាន​ចំណងជើង​ថា "Dab University" ដែលមាន​ការអនុញ្ញាត​ពី Chevrolet ដោយ​យើង​នឹង​បានឃើញ​ការបង្រៀន​របស់ Lingard មើលទៅ​ហាក់ដូច​ជាមាន​ភាព​អៀនខ្មាស់​ជាខ្លាំង ខណៈដែល​គាត់​កំពុង​ប្រាប់​ពី​របៀប​រាំក្បាច់ DAB ទៅដល់ Timothy Fosu-Mensah និង Cameron Borthwick-Jackson ឱ្យ​ត្រឹមត្រូវ​។

​    ​វា​មិន​ត្រឹម​ជាការ​អាម៉ាស​ផ្ទាល់ខ្លួន​របស់​កីឡាករ​ទេ តែ​ជាការ​អាម៉ាស​ដល់​ពាណិជ្ជកម្ម​ទាំងមូល​ផងដែរ ខណៈដែល​ប្រិយមិត្ត​របស់​បិសាច​ក្រហម​ចេញមុខ​មក​បញ្ចេញមតិ​អវិជ្ជមាន​ព្រោងព្រាត​លើ​បណ្តាញ​សង្គម​៕

 

adverise with khmeread
ប្រភព៖ Joe

មតិយោបល់