adverise with khmeread 1

​ប្រកួត​មិត្តភាព​! Fabregas ទទួល​កាត​ក្រហម​ក្រោយ​បង្កកំហុស​ដ៏​គ្រោះថ្នាក់​ទៅលើ​កីឡាករ​របស់​ហង្ស​ក្រហម​

    ​ខ្សែបម្រើ​ក្រុម​តោ​ខៀវ Chelsea កីឡាករ Cesc Fabregas ទទួលបាន​កាត​ក្រហម​សម្រាប់​ការបង្ក​កំហុស​មួយ​ទៅលើ​កីឡាករ​ចំណូ​ថ្មី​របស់​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Ragnar Klaven នៅក្នុង​ការប្រកួត​ដណ្តើមពាន​មិត្តភាព​នៅក្នុង​សហរដ្ឋអាមេរិក​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អេ​ស្ប៉ា​ញ​វ័យ ២៩​ឆ្នាំ​រូបនេះ បាន​ឈូស​ធាក់​យក​បាល់​ដ៏​អាក្រក់​បំផុត​ទៅលើ​គូប្រកួត​របស់ខ្លួន ហើយ​អ​ជ្ញា​កណ្តាល​ដែល​ស្ថិតនៅក្នុង​ទីលាន Rose Bowl នៃ​ទីក្រុង Pasadena រដ្ឋកា​លី​ហ្វ​ញ៉ា​មិនមាន​ការស្ទាក់ស្ទើរ​ចិត្ត​នោះឡើយ​ក្នុងការ​ហុច​កាត​ក្រហម​មួយ​សន្លឹក​ជូនទៅ​ដល់​កីឡាករ​រូបនេះ​។​

​    ​Chelsea បាន​យកឈ្នះ​ទៅលើ​ហង្ស​ក្រហម​ក្នុង​លទ្ធផល ១-០ ជាមួយនឹង​គ្រាប់​បាល់​ដែល​កើតឡើង​ពី​ការ​តែ​តរបស់ Gary Cahill នៅ​នាទី​ទី ១០ ក្រោយពី​កា​រប​ញ្ចូ​ន​ពី​បាល់​ជ្រុង​។​

​    ​អ្នកចាត់ការ​ទៅ​ក្រុម Liverpool លោក Jurgen Klopp ក៏បាន​ទទួលស្គាល់ថា Fabregas បាន​ចូលទៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​របស់​ពួកគេ បន្ទាប់ពី​បញ្ចប់​ការប្រកួត​ដើម្បី​ធ្វើការ​សុំទោស​ផងដែរ​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់