adverise with khmeread 4737b9b8 5a1c 44b6 ab35 127351f8dd32

រថយន្ត​ដឹក​ដី​បើក​លឿន​ជ្រុល​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​យី​ឌុប​ដឹក​ដី​បើក​លឿន​ពេក​រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកធ្វើដំណើរ​ និង​សមត្ថកិច្ច​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី​ថ្ងៃទី​២៨​ ខែកក្កដា ​ឆ្នាំ​២០១៦ ស្ថិតនៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ម្តុំ​វត្ត​ស្លែង សង្កាត់​ពងទឹក ​ខណ្ឌដង្កោ​។​

    ប្រភព​ព័ត៌​មាន​ពីសា​ក្សី​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​យី​ឌុប​​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​3A-1822. ដឹក​ដី​ពេញ​លើ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

    លុះដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​ខាងលើ​បាន​បើក​គេច​រថយន្ត​មួយគ្រឿង​ទៀត ហើយ​ក៏បាន​ជ្រុល​ទៅបុក​ស្លាក​ប៉ាណូ​រួច​រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​ទឹកតែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជិវិត​នរ​ណា​ម្នាក់​ឡើយ​។​

    ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ ហើយ​​រថយន្ត​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ម្ចាស់​ក្រុមហ៊ុន​ឱ្យ​ស្ទូច​រថយន្ត​វិញ​ព្រោះ​រថយន្ត​ខាងលើ​មិន​បង្ក​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​សារ​ធា​រណ​នោះទេ​។​

    ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​នោះ​សំណូមពរ​ដល់​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​ និង​ខ្សាច់​ទាំងអស់​មេត្តា​បើកបរ​ឱ្យ​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ផង​ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជិវិត​មនុស្ស​ដែល​បាន​បើកបរ​នៅតាម​ដងផ្លូវ​ជាតិ​នោះ​ផង​៕


 

adverise with khmeread

មតិយោបល់